NOCC ​មាន​​សិទ្ធិពេញ​លេញ​​ ហាមឃាត់​​​ការ​រៀប​ចំ​កម្មវិធី​កីឡា​​មិន​​​​ត្រឹមត្រូវ

  • 2018-02-14 02:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មី​ៗ​ឯក​ឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា (NOCC) ​បាន​ប្រកាស​ថា ​គណៈកម្មាធិការ​ជាតិ​​​ទទួល​បាន​សិទ្ធ​ពេញ​លេញ​ពី​រាជរដ្ឋាភិបាល​​ក្នុង​ការ​ហាម​ឃាត់​ ឬ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​នានា រៀប​ចំ​កម្មវិធី​ប្រកួត​កីឡា​ដែល​មិន​ត្រូវ​ត្រូវ​តាម​​ច្បាប់​កីឡា។

ឯក​ឧត្ដម វ៉ាត់ ចំរើន

​ឯក​​ឧត្ដម​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា រាល់​ការ​រៀប​ចំ​កម្មវិធី​កីឡា​របស់​ក្រុម​ហ៊ុន​នានា ដាច់​ខាត​ត្រូវ​ឆ្លង​​កាត់​ការ​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​​ ដោយ​ក្រុម​ការងារ​រៀប​ចំ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​ឲ្យ​ច្បាស់​ថា ការ​រៀប​ចំ​​នោះ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អត្តពលិក ឬ​មហា​ជន​។ មួយ​ទៀត​ NOCC មាន​សិទ្ធ​ហាម​ឃាត់​រាល់​ការ​រៀប​ចំ​កម្មវិធី​​កីឡា​ណា​ដែល​មិន​ត្រឹមត្រូវ។

​អគ្គលេខាធិការ​​ខាង​លើ​ដដែល​បន្ថែម​ថា កាល​ពី​ពេល​​កន្លង​ទៅ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន ​ស្នើ​មក​កាន់​ NOCC ​ក្នុង​ការ​រៀបចំ​កម្មវិធី​កីឡា​ដោយ​ខ្លួន​ឯង។ ​ចាប់​ពី​ពេល​នេះ​ទៅ​ក្រោយ​ទទួល​បាន​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល​គណៈកម្មាធិការ​ជាតិ​សម្រេច​ថា នឹង​មិន​អនុញ្ញាត​​រាល់​ការ​ស្នើ​សុំ​នានា​ ​ហើយ​ប្រសិន​បើ​ចង់​បង្កើត​ព្រឹត្តិការណ៍​កីឡា​ត្រូវ​ឆ្លង​កាត់​ NOCC ​​ក្នុង​ការ​រៀប​ចំ​បច្ចេកទេស​នានា ដើម្បី​បញ្ចៀស​​សោកនាដកម្ម​៕

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​