ភស្តុតាងទាំង ១០ បង្ហាញថា អ៊ីស្លង់ ជាប្រទេសប្រកបដោយភាពច្នៃប្រឌិត
- 2018-02-21 02:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភស្តុតាងទាំង ១០ បង្ហាញថា អ៊ីស្លង់ ជាប្រទេសប្រកបដោយភាពច្នៃប្រឌិត
ចន្លោះមិនឃើញ
អ៊ីស្លង់ត្រូវបានគេស្គាល់ថាជា ប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក។ មនុស្សមួយចំនួនគិតថា ប្រជាជនអ៊ីស្លង់ប្រហែលជារស់នៅក្នុងជីវិតគួរឲ្យធុញទ្រាន់ហើយ ប៉ុន្តែការពិត វាមិនដូច្នេះទេ។
ខាងក្រោមនេះ គឺជាភស្តុតាងទាំង ១០ បង្ហាញថា អ៊ីស្លង់ ជាប្រទេសប្រកបដោយភាពច្នៃប្រឌិត ៖
១. ពួកគេប្រើប្រាស់រូបបំភ័ន្តភ្នែកដើម្បីបន្ថយល្បឿនចរាចរ
គំនូរថ្មើរជើង ត្រូវបានគេគូរជាលក្ខណៈ 3D នៅក្នុងទីក្រុងនេសាទភាគពាយព្យប្រទេសអ៊ីស្លង់។ ការប្រើប្រាស់គំនូរដូចនេះ ធ្វើឲ្យអ្នកដំណើរមានអារម្មណ៍ថាហោះពីដី ចំណែកឯអ្នកបើកបរវិញ មានអារម្មណ៍ថាដូចជាមានឧបសគ្គនៅពីមុខ ដូចនេះពួកគេនឹងបន្ថយល្បឿន។
២. ពួកគេជឿលើម្រិញគង្វាល
នៅពេលដែលមានឥន្ទធនូនៅលើមេឃ ប្រជាជនអ៊ីស្លង់និយាយថាពួកម្រេញគង្វាលជាអ្នកធ្វើឲ្យវាបង្ហាញខ្លួន។ លើសពីនេះទៀត អតីតសមាជិកសភាម្នាក់ អះអាងថាពួកម្រេញគង្វាលជួយជីវិតរបស់លោកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទៀតផង។ នៅពេលខ្លះ ការសាងសង់ផ្លូវត្រូវបានបដិសេធប្រសិនបើវាធ្វើឆ្លងកាត់កន្លែង ដែលគេជឿថាមានម្រេញគង្វាលរស់នៅ។
៣. ពួកគេងូតទឹកនៅខាងក្រៅ សូម្បីតែរដូវរងាក៏ដោយ
នៅក្នុងប្រទេស អ៊ីស្លង់ មានស្ទឹងនិងកន្លែងងូតទឹកជាច្រើនដែលប្រៀបដូចជាងូតទឹកក្ដៅអីចឹង។ ពួកគេចូលចិត្តងូតទឹកនៅខាងក្រៅនិងមើលពន្លឺនៃភាគខាងជើង។
៤. ពួកគេរុំចំបើងឲ្យមើលទៅដូចនំ Marshmallow
កសិករអ៊ីស្លង់ ប្រើប្រាស់ប្លាស្ទិកពណ៌សរុំចំបើង ដែលមើលទៅហាក់ដូចជានំ Marshmallow ដ៏ធំ។ ប៉ុន្តែការធ្វើដូចនេះ គឺដើម្បីរក្សាចំបើងបានយូរ និងធ្វើឲ្យអ្នកដំណើរឆ្លងកាត់ឃ្លានប៉ុណ្ណោះ។
៥. ពួកគេដាក់កូនឲ្យគេងខាងក្រៅ សូម្បីតែរដូវរងាក៏ដោយ
ការធ្វើដូចនេះប្រហែលជារឿងចម្លែកសម្រាប់អ្នកម្ដាយជុំវិញពិភពលោក ប៉ុន្តែប្រជាជនអ៊ីស្លង់វិញមិនគិតដូច្នេះទេ។ ពួកគេ គិតថាការគេងជាមួយខ្យល់បរិសុទ្ធនឹងធ្វើឲ្យទារកមានសុខភាពល្អ។ ហេតុដូចនេះហើយ បានជាគេឃើញមានរទេះកូនក្មេងជាច្រើននៅខាងក្រៅហាងកាហ្វេ ឬហាងទំនិញ។
៦. ប៉ូលិសរបស់ពួកគេជាមនុស្សរួសរាយបំផុត
ប៉ូលិសអ៊ីស្លង់ចូលចិត្តបង្ហោះរូប Selfie បែបឡប់ៗ និងកំប្លែងទៅក្នុងបណ្ដាញសង្គម Instagram។ នេះប្រហែលជាមូលហេតុដែលធ្វើឲ្យអ៊ីស្លង់ ជាប្រទេសមានសុវត្ថិភាពបំផុតហើយ ដោយសារតែប៉ូលិសរបស់ពួកគេពូកែកំប្លែងបំផុត។
៧. ពួកគេផ្ញើសំបុត្រសូម្បីតែគ្មានអាសយដ្ឋានឬឈ្មោះក៏ដោយ
នៅប្រទេសអ៊ីស្លង់ អ្នកអាចផ្ញើសំបុត្រជាមួយផែនទីដែលគូរដោយដៃដោយមិនចាំបាច់មានអាសយដ្ឋាន ឬឈ្មោះអ្នកទទួលនោះទេ។ រូបខាងក្រោមនេះ គឺជាសំបុត្រដែលត្រូវបានផ្ញើទៅដល់ដៃកសិករម្នាក់ ដែលមានត្រឹមផែនទីប៉ុណ្ណោះ។
៨. ពួកគេពិនិត្យមើលក្នុងកម្មវិធីពិសេសមួយមុនពេលណាត់ជួបគ្នា
អ្នកបង្កើតកម្មវិធីអ៊ីស្លង់ បានបង្កើតកម្មវិធីពិសេសមួយ ដែលអាចបង្ហាញថាតើដៃគូដែលអ្នកណាត់ជួបជាប់សាច់ឈាមនឹងអ្នកឬទេ។ ពួកគេរួមបញ្ចូលព័ត៌មានពី ១ ០០០ ឆ្នាំចុងក្រោយនេះ និងយកចេញពីទិន្នន័យក្នុងអ៊ីនធឺណេត។
៩. ពួកគេប្រើការច្នៃប្រឌិតដើម្បីជួយសង្រ្គោះភពផែនដី
សិស្សជនជាតិអ៊ីស្លង់ម្នាក់ឈ្មោះ Ari Jónsson បានបង្កើតដបទឹកដែលអាចរំលាយបានដោយមានម្សៅពណ៌ក្រហម។ ដបទាំងនោះ នឹងរក្សារូបរាងដើមនៅពេលដែលមានទឹកនៅខាងក្នុង ប៉ុន្តែពួកវានឹងចាប់ផ្ដើមរលាយនៅពេលដបទទេ។
១០. ពួកគេបង្កើតកម្មវិធីទូរទស្សន៍ការពិតអំពីសត្វឆ្មា
អ្នកបង្កើតកម្មវិធីទូរទស្សន៍ និយាយថាមនុស្សជាច្រើនធុញទ្រាន់នឹងព័ត៌មានមិនល្អ និងកម្មវិធីទូរទស្សន៍ដដែលៗ។ ដូច្នេះហើយ បានជាគេបង្កើតកម្មវិធីនេះឡើងហើយទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងប្រទេស៕
ចុចអាន ៖
ជ្រើសរើសដើមឈើណាមួយ នឹងបង្ហាញពីបំណងប្រាថ្នារបស់អ្នកក្នុងឆ្នាំថ្មីនេះ
សញ្ញាទាំង ៨ យ៉ាងបង្ហាញថាមិត្តប្រុសរបស់អ្នកស្រឡាញ់អ្នកពិតប្រាកដ