ពាក់​កណ្ដាល​ម៉ារ៉ាតុង​ក្រុង​ព្រះសីហនុ​​ឆ្នាំ​នេះ រំពឹង​ខ្ពស់​ជាង ២ពាន់​នាក់​

  • 2018-02-22 04:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​កម្មវិធី​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​លើក​ទី​៧ នៅ​ក្រុង​ព្រះសីហនុ នឹង​​រៀប​ចំឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨ ដែល​​ក្ដី​រំពឹង​​នៃ​អ្នក​ចូល​រួម​​អាច​មាន​ចំនួន​​ជាង ២ ពាន់​នាក់​។

ឯក​ឧត្ដម​ វ៉ាត់ ចំរើន

​​ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​មក​ដល់​ពេល​នេះ​ចំនួន​នៃ​អ្នក​ចុះ​ឈ្មោះ​មាន​ចំនួន​ជាង ១​ពាន់​នាក់ ​ក្នុង​នោះ​មាន​បរទេស​ប្រមាណ​ជិត ២០០​នាក់ ​ដោយ​សរុប​មាន​ ២៨​ប្រទេស​ចូល​រួម ហើយ​​ភាគ​ច្រើន​ជា​ជនជាតិ​ជប៉ុន។ ​​ព្រឹត្តិការណ៍​ខាង​លើ​​ទម្រាំ​ដល់​ថ្ងៃ​​ឈប់​ទទួល​ពាក្យ​ នឹង​អាច​កើន​ឡើង​ដល់​ជាង ២​ពាន់​នាក់​ ដែល​ជា​ចំនួន​រំពឹង​ខ្ពស់​បំផុត។ ​ចំនួន​នៃ​ការ​រំពឹង​នេះ​គឺ​អាច​មាន​កើត​ឡើង​តិច​តួច​លើស​ឆ្នាំ​មុន​។

​ឯក​ឧត្ដម​បន្ថែម​ថា ​​ចំនួន​នៃ​ការ​រំពឹង​ទុក​នេះ​មិន​ទាន់​​ស្ថិត​ក្នុង​ការ​ចង់​បាន ឬ​គោល​ដៅ​របស់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ឡើយ។ ប៉ុន្តែ​ក្រុម​ការងារ​កំពុង​ដុត​ដៃ​ដុត​ជើង ស្វែង​រក​មធ្យោបាយ​​ ដើម្បី​​អាច​បង្កើន​ចំនួន​អ្នក​ចូល​រួម​​ ពិសេស​គឺ​ភ្ញៀវ​ទេសចរណ៍​បរទេស។

​កម្មវិធី​ឈប់​ទទួល​ពាក្យ​ នឹង​បិទ​ត្រឹម​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​​មួយ​​សប្ដាហ៍​។ ​សម្រាប់​កម្មវិធី​នៃ​ការ​រត់​មាន​ ៣​គឺ ២១​គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​