តារាទូរទស្សន៍ល្បីរឿងកាត់ឆ្អឹងជំនីរចោល ណាត់​គ្នា​ដើរ​ក្រៅ​ម្ដង ផ្អើល​គេ​មើល​ព្រោងព្រាត

  • 2018-03-02 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កម្មវិធី​ទូរទស្សន៍ Human Ken doll និង​ Sophia Vegas បាន​​បណ្ដើរ​គ្នា​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។ តារា​ទាំង​២​រូប​នេះ​បានកាត់​ឆ្អឹង​ជំនីរ​ចោល​ដូច​គ្នា​ដើម្បី​អាច​ស្លៀក​ឈុត​សម្លៀក​បំពាក់​ដែល​ពួក​គេ​ចូល​ចិត្ត​បាន។

ពេល​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​នឹង MailOnline តារា​វ័យ ៣៤​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ "គ្រប់​គ្នា​សម្លឹង​មក​ពួក​យើង​នៅ​ពេល​ដែល​យើង​ដើរ​ចេញ​ក្រៅ​ជាមួយ​គ្នា។ នាង​ពិត​ជា Barbie របស់ Ken doll មែន"។

តារា​កម្មវិធី​ទូរទស្សន៍​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ "Shophia បាន​កាត់​ឆ្អឹង​ជំនីរ​ចោល​ខ្លះ​កាល​ពី​៦​ខែ​មុន ហើយ​នាង​បាន​ពាក់​គ្រឿង​រឹប​ចង្កេះ​ចាប់​តាំង​ពី​ពេល​នោះ​មក ហើយ​ឥឡូវ​នេះ​​នាង​មាន ចង្កេះ​តូច​​ជាង​គេ​ក្នុង​ពិភពលោក។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​បាន​ទៅ​ជួប​គ្រូពេទ្យ​របស់​នាង លោក Michael K.Obeng កាល​ពី​៥​សប្ដាហ៍​មុន និង​បាន​កាត់​ឆ្អឹង​ជំនីរ​៤​កង់​ចោល​ដើម្បី​ខ្ញុំ​អាច​ពាក់​អាវ​រាង​របស់​ខ្ញុំ​បាន។ Sophia ហើយ​និង​ខ្ញុំ​គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា។ ពួក​យើង​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា។ ពួក​យើង​ចូលចិត្ត​លេង​ម៉ូដ​និង​ការ​វះកាត់​ដូច​គ្នា។"

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តារា​រូប​នេះ​បាន​ប្រាប់​ទៅ​មនុស្ស​ទូទៅ​ថា មិន​គួរ​យក​គំរូ​តាម​លោក​នោះ​តែ ព្រោះ​រឿង​ដែល​លោក​ធ្វើ​គឺ​ផ្សង​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម