ឡុង​ រ៉ាមី​ ប៉ះ​អ្នក​ខ្លាំង​ច្រើន​ទើប​សមត្ថភាព​រីកចម្រើន​លឿន​

  • 2018-03-05 05:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ រ៉ាមី​ បាន​ចាញ់​​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ និង​ត្រូវ​ធ្លាក់​នៅ​ជុំ​ទី១​នេះ​ ប៉ុន្តែ​​​បាន​បង្រៀន​រូប​គេ​យល់​ពី​សមត្ថភាព​ខ្លួនឯង​ដើម្បី​ពង្រឹង​ទៅ​ថ្ងៃ​ខាង​មុខ។​

កីឡាករ ឡុង​ រ៉ាមី

ឡុង​ រ៉ាមី​ បាន​ឲ្យ​ដឹង​ថា​ ផាន់​ ផាត់យុទ្ធ​​ជា​កីឡាករ​​ល្អ​​​ និង​​​ចាស់វស្សា​​ដែល​មាន​បទ​ពិសោធ​ច្រើន​លើ​សង្វៀន​ មិន​ថា​ប៉ះ​ខ្មែរ​គ្នា​ឯង​ ឬ​បរទេស​នោះ​ទេ ដូច្នេះ​ហើយ​ទើប​រូប​គេ​បាន​មិន​អាច​យក​ឈ្នះ​បាន។​ តាម​រយៈ​ការ​ប្រកួត​មួយ​នេះ ​រូប​គេ​ទទួល​បាន​បទ​ពិសោធ​ច្រើន​ ដូច​ជា​របៀប​នៃ​ការ​វ៉ៃ​ជា​មួយ​ដៃ​គូ​ជា​ជើង​ចាស់​ ត្រូវ​ត្រៀម​កម្លាំង​យ៉ាង​ណា​ ហើយ​ត្រូវ​ហាត់​ស្នៀត​ពិសេសៗ​ដើម្បី​ទុក​ប្រើ​នៅ​ពេល​ប្រកួត។​

កីឡាករ ឡុង​ រ៉ាមី(ខៀវ)

​ទោះ​ជា​ធ្លាក់​នៅ​ជុំ​ទី១​ពាន​រង្វាន់​ TV5​ នេះ​ក្ដី​ ប៉ុន្តែ​កីឡាករ​វ័យ​២៥​ឆ្នាំ​​​រូប​នេះ​មិន​បាន​បាក់​ទឹកចិត្ត​អ្វី​នោះ​ទេ​ ពោល​គឺ​រឹតតែ​ចង់​ប្រកួត​ជា​មួយ​រៀមច្បង​ដទៃ​ទៀត​ ព្រោះ​បាន​ជួប​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​​កាន់​តែ​​ច្រើន​​ វា​ធ្វើ​ឲ្យ​រូប​គេ​រឹតតែ​បាន​បទ​ពិសោធ​បន្ថែម​ទៀត​ដើម្បី​​ក្លាយ​ជា​កីឡាករ​ល្បី​ជួរ​មុខ។​

កីឡាករ ឡុង​ រ៉ាមី(ខៀវ)

ឡុង​ រ៉ាមី​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ខ្លារខិន​ ប្រកួត​ចុង​ក្រោយ​ចាញ់​កីឡាករ​ ផាន​ ផាត់យុទ្ធ​ ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ហើយ​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​របស់​ TV5​ ត្រឹម​នេះ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​