របស់ ១០ យ៉ាង មិនគួរចោលក្នុងបំពង់បង្ហូរ បើមិនចង់មានបញ្ហា

  • 2018-03-05 07:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿយ​ៗ មនុស្ស​ភាគ​ច្រើន​ចោល​អ្វី​មួយ​ទៅ​ក្នុង​បំពង់​បង្ហូរ ដោយ​មិន​បាន​គិត​អំពី​ផល​វិបាក​នោះ​ទេ។ តើ​អ្នក​ដឹង​ទេ​ថា​អ្វី​ខ្លះ​ដែល​មិន​គួរ​ចោល​ទៅ​ក្នុង​បំពង់​បង្ហូរ​នោះ?

ដូច្នេះហើយ ខាង​ក្រោម​នេះ​គឺ​ជា របស់​ទាំង ១០​យ៉ាង​ដែល​អ្នក​មិន​គួរ​ចោល​ទៅ​ក្នុង​បំពង់បង្ហូរ ៖

១. បាយ និង​ប៉ាស្តា

បាយ និង​ប៉ាស្ដា​តែង​ស្រូប​យក​ជាតិ​ទឹក ហើយ​រីក​ធំ​ជាង​មុន ជា​ហេតុ​ធ្វើ​ឲ្យ​បំពង់​បង្ហូរ​របស់​អ្នក​ស្ទះ​ដោយ​មិន​ដឹង​ខ្លួន។

២. សំបកស៊ុត

មនុស្ស​ជា​ច្រើន​គិត​ថា ប្រសិន​បើ​បំបែក​សំបក​ស៊ុត​ឲ្យ​ទៅ​ជា​តូច​ៗ នោះ​វា​មិន​ស្ទះ​ទេ។ ប៉ុន្តែ​ការ​ពិត​មិន​ដូច្នោះ​ទេ ព្រោះ​បំណែក​តូច​ៗ​នៃ​សំបក​ស៊ុត​នឹង​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​បាន​ជា​ដុំ​ធំ​មួយ ហើយ​យូរ​ៗ​ទៅ​នឹង​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ។

៣. ម្សៅ

សាក​ស្រមៃ​ថា ម្សៅ​និង​ទឹក​លាយ​ចូល​គ្នា​បង្កើត​បាន​ជា​ដុំ​ម្សៅ​ធំ​មួយ​ក្នុង​បំពង់​បង្ហូរ​របស់​អ្នក។ យូរ​ៗ​ទៅ ដុំ​ម្សៅ​នេះ​នឹង​ទាក់​យក​កាក​សំណល់​ផ្សេង​ទៀត ហើយ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ។

៤. ថ្នាំពេទ្យ

មនុស្ស​មួយ​ចំនួន​គិត​ថា ថ្នាំ​ពេទ្យ​នឹង​រលាយ​យ៉ាង​ងាយ​នៅ​ក្នុង​ទឹក ដូច្នេះ​ហើយ​ពួក​គេ​ក៏​ចោល​វា​ទៅ​ក្នុង​បំពង់​បង្ហូរ។ ជា​ការ​ពិត​ណាស់ ថ្នាំ​ទាំង​នោះ​មិន​រលាយ​ក្នុង​ទឹក​ទេ ហើយ​ថែម​ទាំង​បំពុល​ទឹក​ទៀត​ផង។ លើស​ពី​នេះ​ទៀត ឧបករណ៍​ចម្រោះ​ទឹក​មិន​អាច​កម្ចាត់​ជាតិ​ពុល​នេះ​បាន​ទេ។

៥. សក់

សក់​គឺ​ជា​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជា​ច្រើន ដែល​បណ្តាល​ឱ្យ​បំពង់​ត្រូវ​បាន​ស្ទះ​នៅ​ក្នុង​បន្ទប់​ទឹក។ នៅ​ពេល​ដែល​សក់​ហូរ​ទៅ​ក្នុង​បំពង់​បង្ហូរ វា​នឹង​ជាប់​នៅ​ខាង​ក្នុង ហើយ​បង្កើត​បាន​ជា​ដុំ​បាល់​មួយ​ដែល​ដើរ​តួ​ជា​សំណាញ់​សម្រាប់​កាក​សំណល់​ផ្សេង​ៗ។

៦. ផ្លាកបិទនៅលើផ្លែឈើ និងកំប៉ុង

បញ្ហា​ជាមួយ​ផ្លាក​បិទ​ទាំង​នេះ គឺ​ដោយ​សារ​តែ​វា​មាន​ជាតិ​ស្អិត ជា​ហេតុ​ធ្វើ​ឲ្យ​ប្រើ​រយៈ​ពេល​យូរ​ដើម្បី​រលាយ​នៅ​ក្នុង​ទឹក។

៧. កាកសំណល់សាងសង់

កម្ទេចកំទី​ថ្ម​មិនថា​តូច​​ឬ​ធំ អាច​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ខ្លាំង​ក្នុង​បំពង់​បង្ហូរ និង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ទៀត​ផង។

៨. ស្រោមអនាម័យ

អ្នក​ត្រូវ​ចង​ចាំ​ថា ស្រោមអនាម័យ​គឹ​ផលិត​ឡើង​ដោយ​ជ័រ​ដែល​មិន​រលាយ​ក្នុង​ទឹក។ លើស​ពី​នេះ​ទៀត​កាក​សំណល់​ផ្សេង​ៗ​អាច​ហូរ​ចូល​ក្នុង​ស្រោម​អនាម័យ ដែល​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​កាន់​តែ​ខ្លាំង។

៩. កន្ទុយ​បារី

បញ្ហា​ជា​មួយ​កន្ទុយ​បារី​គឺ​ថា វា​នឹង​ស្រូប​យក​ជាតិ​ទឹក​ហើយ​រីក​មាឌ​កាន់​តែ​ធំ។ អ្វី​ដែល​កាន់​តែ​អាក្រក់​ទៀត​នោះ គឺ​វា​មិន​រលាយ​ក្នុង​ទឹក​នោះ​ទេ។

១០. ផលិតផល​ស្ត្រី

គ្រប់​គ្នា​ដឹង​រួច​មក​ហើយ​ថា សំឡី​អនាម័យ​គឺ​ផលិត​ឡើង​ដើម្បី​ស្រូប​យក​ជាតិ​សំណើម ដូច​នេះ​វា​នឹង​រីក​មាឌ​កាន់​តែ​ធំ​ក្នុង​បំពង់​បង្ហូរ​នឹង​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ៕

ចុចអាន ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម