យ៉ាង​ហោចមាន​កត្តាប្រាំយ៉ាង នាំឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​រាល់​ថ្ងៃ

  • 2018-03-06 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោចណាស់មាន​កត្តា​សំខាន់ៗ​ចំនួន​ប្រាំដែល​បង្ក​ឲ្យ​មា​នគ្រោះថ្នាក់​ចរាចរណ៍​​ជាប្រ​ចាំ​ក្នុង​ប្រ​ទេស​កម្ពុជា​ ហើយ​មាន​អ្នក​ស្លាប់ជា​មធ្យម​ជិត​ប្រាំនាក់​ក្នុង​មួយ​ថ្ងៃ​។ នេះបើតាម​របាយការណ៍​សមត្ថកិច្ច​សម្រាប់​ឆ្នាំ​២០១៧។

(អ្នកធ្វើដំណើរ​មួយចំនួន​មិន​ប្រកាន់ស្តាំ​នៅពេល​ធ្វើ​ដំណើរ ពិសេស​នៅ​ពេលមាន​ការកក​ស្ទះម្តងៗ)

បើ​តាម​របាយការណ៍​ដដែល នៅ​ឆ្នាំ២០១៦ មាន​អ្នកស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍ចំនួន​១ ៧១៧​នាក់ និងនៅ​ឆ្នាំ២០១៧ មានចំនួន​១ ៧៨៩​នាក់។

បើ​តាម​របាយការ​ណ៍​ប្រ​ចាំ​ថ្ងៃ​របស់​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃក្រសួង​មហាផ្ទៃ គ្រោះ​ថ្នាក់​ចរាចរណ៍កើត​ឡើង​ដោយសារ​បើក​បរ​មិន​គោរពសិទ្ធិ ការ​ជែង ការ​បើកបរ​លើសល្បឿនកំណត់ ការ​បើកបរ​មិន​ប្រ​កាន់​ស្តាំ​និង​ការ​បើក​បរ​ដោយមាន​ជាតិ​ស្រវឹងក្នុង​ខ្លួន​។

ជាក់ស្តែង​កាលពី​ម្សិល​មិញ​មាន​មនុស្ស​បីនាក់​បាន​ស្លាប់​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ ហើយ​មូល​ហេតុ​ដែល​បណ្តាលឲ្យមាន​គ្រោះថ្នាក់​ដល់​ស្លាប់នេះគឺ បើក​បរ​លើស​ល្បឿន​កំណត់។ ក្នុង​នោះ​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ដោយ​សារម៉ូតូមាន​ពីរករណី​ ដែល​អ្នក​បើកបរមិនពាក់​មួក​សុវត្ថិភាព​ និង​រថយន្ត​តូចមួយ​ករណី​​៕

ចុចអាន៖

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម