ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ វី​ សុភ័ស្ស​ ចេញ​វ៉ៃ​ក្រៅ​ប្រទេស​ដំបូង​ ប្តេជ្ញា​យក​មេដាយ​ជូន​ជាតិ​

  • 2018-03-07 05:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ ២០១៧​ ​ផ្នែក​សកល​ វី​ សុភ័ស្ស​ នៅ​ខែ​មេសា​ ខាង​មុខ​នេះ​ បាន​ឱកាស​ចូលរួម​ប្រកួត​ជើង​ឯក​អាស៊ី(យុវជន)​ នៅ​ថៃ​ ដែល​នេះ​ជា​លើកទី១​ហើយ​ សម្រាប់​គេ​​ចេញ​ប្រកួត​ក្រៅ​ប្រទេស។​

កីឡាករ វី​ សុភ័ស្ស​

វី​ សុភ័ស្ស​ បាន​ឲ្យ​ដឹង​ថា​ ការ​ចេញ​ទៅ​លើក​ដំបូង​ក្នុង​អាជីព​ប្រដាល់​សកល​នេះ​ មិន​​ហ៊ាន​សង្ឃឹម​ខ្ពស់​នោះ​ឡើយ​ ដោយ​សារ​មាន​ជើង​ខ្លាំង​ច្រើន​ដែល​ចូលរួម​ប្រកួតប្រជែង​យក​មេដាយ​ ជា​ពិសេស​ម្ចាស់​ផ្ទះ​ថៃ​តែ​ម្ដង។​ យ៉ាង​ណា រូប​គេ​សន្យា​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព ​ដើម្បី​រក​មេដាយ​ជូន​ប្រទេស​ជាតិ។​

កីឡាករ វី​ សុភ័ស្ស​

កីឡាករ​​រូប​នេះ​បន្ត​​​ទៀត​ថា​ ពេល​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​នេះ​ ពិត​ជា​​ត្រេកអរខ្លាំង ​ពី​​ព្រោះ​ជាប់​ជម្រើស​ជាតិ​​​ច្រើន​ឆ្នាំ​​​ហើយ​​ ប៉ុន្តែ​មិន​ទាន់​មាន​ឱកាស​សមស្រប​ដូច​ពេល​នេះ។​ និយាយ​ពី​សមត្ថភាព​វិញ​ក៏​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ​​ដែរ​ ដូច​ជា​ការ​វ៉ៃ​វែង​នៅ​មិន​ទាន់​ស្ទាត់​ល្អ​ ប៉ុន្តែ​​កំពុង​ហ្វឹកហាត់​ពង្រឹង​ចំណុច​ទាំង​នេះ។​ តាម​រយៈ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​នេះ​ អាច​នឹង​បាន​បទ​ពិសោធ​ច្រើន​នៅ​ពេល​បាន​ប្រកួត​ជា​មួយ​ដៃ​គូ​ខ្លាំងៗ។​

កីឡាករ វី​ សុភ័ស្ស​

វី​ សុភ័ស្ស​ ជា​ប្អូន​ប្រុស​បង្កើត​របស់​កីឡា​ការិនី​ វី​ ស្រីខូច។​ រូប​គេ​ជា​ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​ក្នុង​ប្រភេទ​ទម្ងន់​ ៦៤​គីឡូក្រាម។​ នៅ​ថ្ងៃ​ទី១៨​ ខែ​មេសា​ ឆ្នាំ​២០១៨​នេះ​ នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​ប្រដាល់​សកល​ជើង​ឯក​អាស៊ី​(យុវជន) ​នៅប្រទេស​ថៃ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម