អតីតតារាសិចថៃមិនដែល​រួម​មេត្រីជាមួយ​ប្ដី​ចាស់ទេ ស្របពេល​ខ្លួនជា​ស្រីស្រឡាញ់ភេទដូចគ្នា

  • 2018-03-12 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​បែកបាក់​ស្នេហា​របស់​តារា​ម៉ូដែលសិចស៊ី​ថៃ​ Kesarin Chaichalermpol ជាមួយ​ស្វាមី​ដែល​ជា​មហាសេដ្ឋី​ជនជាតិ​អាមេរិក បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ពេញ​បណ្ដាញ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក។

ស្ថិត​ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​ពេល​ថ្មីៗ​ជាមួយ​វិបសាយ​ Manager អតីត​តារា​សិច​ថៃ​វ័យ​ ៣៣​ឆ្នាំ​ដែល​មាន​ឈ្មោះ​ក្រៅ​ហៅ​ថា​ "Nong Nat” បាន​និយាយ​ថា​ នាង​មិន​អាច​បង្ខំ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ធ្វើ​រឿង​មួយ​បាន​ទេ​ ស្រប​ពេល​នាង​មើល​មក​កាន់​ស្វាមី​ដែល​មាន​ឈ្មោះ​ថា​ Harold Jennings Nesland ​ប្រៀប​ដូច​លោក​ពូ។

“និយាយ​តាម​ត្រង់​ តាំង​ពី​រៀប​ការ​មក​ពួក​យើង​មិន​ដែល​រួម​មេត្រី​ជាមួយ​គ្នា​ទេ។ មិន​មែន​ថា​យើង​មិន​សាក​ល្បង​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ធ្វើ​មិន​រួច​ ព្រោះ​ខ្ញុំ​មិន​ដែល​ស្រឡាញ់​គាត់​ក្នុង​នាម​ជា​ប្ដី​នោះ​ទេ។ ខ្ញុំ​តែង​គោរព​គាត់​ដូច​លោក​ពូ​ម្នាក់។ ដូចនេះ​បើ​ឲ្យ​ខ្ញុំ​ដេក​ជាមួយ​ពូ​ ដូច​ជា​ទៅ​មិន​រួច”។

Nat បន្ថែម​ទៀត​ថា៖ "ខ្ញុំ​តែង​មាន​អារម្មណ៍​ថា​ ខ្ញុំ​ធ្វើ​ធ្វើ​បាប​ចិត្ត​ខ្លួន​ឯង​ពេក​ហើយ។ នៅ​ពេល​គាត់​មក​លេង​ គាត់​សម្រាន្ត​លើ​គ្រែ​ ឯ​ខ្ញុំ​តែង​ដេក​លើ​សាឡុង​ជានិច្ច”។

ដោយ​ឡែក​មាន​ម្ដង​ តារា​ស្រី​រូប​នេះ ធ្លាប់​បាន​បង្ហើប​ថា​ នាង​និង​ស្វាមី​ជនជាតិ​អាមេរិក​នោះ​ កម្រ​រួមរក្ស​ជាមួយ​គ្នា​ណាស់ ព្រោះ​នាង​ខ្លាច​ធ្វើ​ឲ្យ​ប្ដី​គាំង​បេះ​ដូង។

ងាក​ចូល​ដល់​រឿង​លែង​លះ​ នាង​បាន​ផ្ដើម​ថា​មិន​មែន​ជា​នាង​ជា​អ្នក​សុំ​លែង​ទេ តែ​គឺជា​ Harold ទៅ​វិញ​ទេ​ដែល​ធ្វើ​រឿង​នេះ​ ព្រោះ​លោក​មាន​អារម្មណ៍​ថា​ខុស​ចំពោះ​នាង។ ក្រោយ​ពេល​លែងលះ​ នាង​ក៏​មិន​ទាមទារ​ប្រាក់​អ្វី​ដែរ ព្រោះ​អំឡុង​ពេល​រស់​នៅ​ជាមួយ​គ្នា​ លោក​តែង​រ៉ាប់រង​រាល់​ការ​ចំណាយ​ទាំង​អស់​ និង​ឲ្យ​លុយ​ចាយ​រាល់​ខែ។

ប៉ុន្តែ​ពេល​នេះ​ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​មិន​ធម្មតា​នោះ​គឺ​ Nat ជា​នារី​ដែល​ស្រឡាញ់​ស្រី​ដូចគ្នា​ (Lesbian) ហើយ​ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​បុរសៗ​ជា​ច្រើន​ខក​ចិត្ត​មិន​តិច​នោះ​ទេ។ មនុស្ស​ស្រី​ដែល​ Nat កំពុង​មាន​ទំនាក់ទំនង​ជាមួយ​ គឺ​ជា​ជនជាតិ​វៀតណាម​ មាន​អាយុ​ ២៤​ឆ្នាំ (ក្មេង​ជាង​ Nat ៩ឆ្នាំ)។

បើ​តាម​អ្វី​ដែល​ អតីត​តារា​សិច​រូបនេះ​បាន​បង្ហោះ​លើគណនី​ Instagram ពិត​ជា​បាន​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​យ៉ាង​ធំធេង​ចំពោះ​គូស្នេហ៍​របស់​ខ្លួន​ ហើយ​ថែម​ទាំង​តាំង​ចិត្ត​ខំរក​លុយ​ និង​ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់​ចិត្ត​ជា​រៀង​រាល់​ខែ​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី