​ប្រាក់​ជាង ១​ពាន់​ដុល្លារ បានពី​​ពាន​សប្បុរសធម៌រវាង​អ្នក​គាំទ្រ Real និង Man United

  • 2018-03-12 06:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​គាំទ្រ​ Real Madrid ​នៅ​កម្ពុជា​បាន​ក្លាយ​ជា​ជើង​ឯក​ពាន​សប្បុរសធម៌​ ដោយ​យក​ឈ្នះ​ក្រុម ពែកមី FC ដោយ​បាល់​កាត់​សេចក្ដី​ប៉េណាល់ទី​ ៣-២ ក្រោយ​ស្មើ​គ្នា ២-២ ពេញ​ ៩០នាទី​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​មីនា ​កន្លង​ទៅ​ និង​ប្រមូល​ថវិកា​បាន​ជាង ១ ពាន់​ដុល្លារ​​ សម្រាប់​ទុក​ជួយ​ដល់​ប្រជាជន​ដែល​មាន​ការ​ខ្វះខាត​ និង​​ផ្ដល់​​ទៅ​កាន់​អង្គការ​ PSE។

​លោក ADAM ​សមាជិក​ក្រុម​អ្នក​គាំទ្រ​ Real Madrid ​បាន​ឲ្យ​ដឹង​ថា ថវិកា​ដែល​ប្រមូល​បាន​សរុប​ចំនួន ១០១៦ ដុល្លារ​អាមេរិក និង​ ២៦៣៣០០រៀល ព្រម​ទាំង​សៀវភៅ ២០០ ក្បាល ប៊ិច ២០០​ ដើម ខ្មៅដៃ ២០០ ដើម។ ថវិកា និង​សម្ភារៈ​ដែល​ប្រមូល​បាន​នេះ ទុក​ផ្ដល់​ឲ្យ​​ទៅ​កាន់​ប្រជាជន​ ដែល​មាន​ការ​ខ្វះខាត​ និង​មួយ​ផ្នែក​ផ្ដល់​ទៅ​កាន់​អង្គការ PSE។

ពាន​សប្បុរសធម៌​នេះ​ទើប​តែ​បង្កើត​ឡើង​ចំនួន ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ ក្នុង​នោះ​អ្នក​គាំទ្រ Real លើក​ពាន​​នេះ​ទាំង​ពីរ​ដង​។ ដោយ​ឡែក​ការ​បង្កើត​ព្រឹត្តិការណ៍ សប្បរសធម៌​វិញ​បាន​បង្កើត​​​ចំនួន ៤ លើក​រួច​មក​ហើយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម