បឹង​កេត​អាច​យក​ឈ្នះ​ Home United ​ដល់​ទឹក​ដី​បានអត់​ល្ងាច​នេះ?

  • 2018-03-14 03:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បឹង​កេត នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម Home United របស់​សិង្ហបុរី​ក្នុង​ជំនួប​ជើង​ទី​២ នៃ​ព្រឹត្តិការណ៍ AFC Cup 2018 នៅ​ទឹក​ដី​របស់​ក្រុម​សិង្ហបុរី នា​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​។ ចាំ​អ៊ុត​មើល​ថា ​តើ​ក្រុម​របស់​កម្ពុជា​អាច​​យក​ឈ្នះ​ក្រុម​របស់​សិង្ហបុរី​ដល់​ក្នុង​ផ្ទះ​បាន​អត់​?

លោក កែវ កុសល

​បើ​មើល​ទៅ​លើ​ជើង​ទី​១ នៅ​ទឹក​ដី​កម្ពុជា ក្រុម​មក​ពី​សិង្ហបុរី​មាន​ទម្រង់​ការពារ និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ល្អ​ ប៉ុន្តែ​ពួក​គេ​​ចាញ់​​ បឹង​កេត ៣-២ ​។ ដោយ​ឡែក ​ជំនួប​យប់​នេះ​ទំនង​បឹង​កេត​​​មាន​​​ភាព​​ពិបាក​ជាង​លើក​មុន​ ដោយ​សារ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទឹក​ដី​សិង្ហបុរី ស្រប​ពេល​ក្រុម​ Home United ក៏​ត្រូវ​ការ​ជ័យជម្នះ​ ដើម្បី​បន្ត​ក្ដី​រំពឹង​ឡើង​ទៅ​វគ្គ​បន្ត​។

ទោះ​ជា​យ៉ាង​ណា លោក កែវ កុសល គ្រូ​បង្វឹក​របស់​បឹង​កេត​ធ្លាប់​បាន​អះអាង​ថា ក្រុម​របស់​លោក​ហាក់​មាន​ភាព​​រីក​ចំរើន​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ ​ក្រោយ​ពេល​យក​ឈ្នះ Shan United របស់​មីយ៉ាន់ម៉ា​ ៣-២ កាល​ប្រកួត​ទី​៣ ក្នុង​ពូល។ បើ​ក្រឡេក​ទៅ​មើល​ពិន្ទុ​វិញ បឹង​កេត​ស្ថិត​នៅ​បាត​តារាង​នៃ​ពូល F ដោយ​មាន ៣ ពិន្ទុ​ស្មើ Shan United រីឯ Home United មាន ៤ ពិន្ទុ​ស្ថិត​នៅ​លេខ ២៕ ​

ក្រុម​ Home United
ក្រុម​បឹង​កេត​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​