ខ្លាំង! កូនខ្មែរម្នាក់ កំពុងធ្វើការឲ្យក្រុមហ៊ុនលំដាប់កំពូលៗលើលោកមានទាំង Microsoft Startup

  • 2018-03-23 07:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​លឺ​ឈ្មោះ Microsoft,Startup,Facebook,Google ដែល​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ធំៗ ​របស់សហរដ្ឋអាមេរិក​ ហើយ​​អ្នក​ណាៗ​ក៏​ចង់​ទៅ​ធ្វើការ​​នៅ​ក្រុមហ៊ុន​ទាំង​នោះ​ដែរ។ ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទី​នោះ ​គឺ​មាន​ចំណូល​ខ្ទង់ម៉ឺន​សែន​ដុល្លារ​ក្នុង១ឆ្នាំៗ ទៅតាមតួនាទី។ អ្នកខ្លះ​គិត​ថា​បែប​មាន​តែ​បុគ្គលិក​​បរទេស​ខ្លាំងៗ​មកពី​ប្រទេស​រីកចម្រើន​ខ្លាំង​ទេ​ ទើប​អាច​ទៅ​ធ្វើការ​ទីនោះ​កើត។ មិន​ដូច្នេះ​ទេ​តាម​ការ​ពិត​ទៅ​ គឺ​មាន​ខ្មែរ​យើង​១រូបដែរ ​ដែល​អាច​ឈាន​ជើង​ចូល​ក្រុមហ៊ុន​លំដាប់​ពិភពលោក។

​​​ លោកយី សុជាតិ(ពាក់អាវក្រឡា) និងក្រុមការងារ

មាន​បទ​ពិសោធន៍​ការងារ និង​សមត្ថភាព​​មិនធម្មតា​រយៈ​ពេល​៩ឆ្នាំ​ គឺ​ធ្វើ​ការ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​យក្ស​ធំៗ​ របស់​សហរដ្ឋអាមេរិក​នោះ​ គឺ​លោក ​យី ​សុជាតិ ​វិស្វករ​ខ្មែរ​ដំបូង​គេ​ដែល​​បាន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​Microsoft កាន់​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប។

លោក​បាន​បញ្ចប់​ការសិក្សា​ពីសកលវិទ្យាល័យ Maharashi University of Managemnet របស់​អាមេរិក។វិស្វករ​ខ្មែរ​រូប​នេះ​មាន​ជំនាញ​ពិសេស​ផ្នែក Softwear​​​​ ដូច្នេះ​បច្ចុប្បន្ន​នេះ​លោក​ក៏​បន្ត​ធ្វើការ​​ជា​អ្នក​ទទួល​បន្ទុកWeb​ Application​ នៃ​ក្រុមហ៊ុន​ធំ១​ទៀត​គឺ ​Startupនៅសហរដ្ឋអាមេរិច។ ​លោក​មាន​ការ​ចែក​រំលែក​បទពិសោធ​៥ចំណុច ​ទៅ​កាន់​អ្នក​ទាំងអស់​គ្នា​ ដែល​ចង់​មាន​ទទួល​ឱកាស​ការងារ​ល្អ​នៅ​បរទេស​ពិសេសសហរដ្ឋអាមេរិក។

ប្រិយមិត្ត​នៅ​កម្ពុជា​មួយ​ចំនួន ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​លោក យី សុជាតិ តាម​រយៈ​ការ​ចូលរួម​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ របស់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៧៕

១.មូលដ្ឋានគ្រឹះកុំព្យូទ័រច្បាស់លាស់

២.ភាពឆ្លាតវៃ​និង​ឆ្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា​

៣.ការសរសេរ​កូដកុំព្យូទ័រ​គឺថ្មីជានិច្ច

៤.ទំនាក់ទំនងល្អនិងមានប្រសិទ្ធភាពបំផុត

៥.អត្តចរិតផ្ទាល់ខ្លួនពិសេសបំផុត។

សូមទស្សនាវីដេអូខ្លីដែលលោកវិស្វករយី​សុជាតិជម្រាបជូនលម្អិត៖

ចុចអានបន្ត៖

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម