រំភើប! ទីបំផុត​ដឹង​ថ្ងៃ​ Ariana Grande បញ្ចេញ​បទ​ចម្រៀង​ថ្មី​ហើយ

  • 2018-04-10 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​សំឡេង​បាន Ariana Grande តាម​ពិត​មាន​គម្រោង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​ក្រោយ​ហេតុការណ៍​កើត​ឡើង​នៅ​ Manchester Arena នាង​ក៏​ផ្លាស់​ប្ដូរ​ថ្ងៃ​បញ្ចេញ​បទ​ចម្រៀង​មក​ដល់​ថ្ងៃ​ទី ២៧​ខែ​មេសា​ឆ្នាំ ២០១៨ នេះ​ទៅ​វិញ។

តារា​ចម្រៀង​វ័យ​ ២៤​ឆ្នាំ​រូប​នេះ ត្រូវ​ផ្អាក​ការ​បញ្ចេញ​បទ​ចម្រៀង​របស់​ខ្លួន បន្ទាប់​ពី​ត្រូវ​ជួប​ប្រទះ​ឧប្បត្តិហេតុ​ភេរវកម្ម​ដ៏​រន្ធត់​កាល​ពី​ខែ​ ឧសភា​ឆ្នាំ​មុន​បណ្ដាល​ឲ្យ​អ្នក​ចូលរួម​ទស្សនា​២២​នាក់​បាន​ស្លាប់។

ដោយ​សារ​តែ​ពិបាក​ចិត្ត​និង​តក់ស្លុត​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង Ariana បាន​ប្រមូល​ផ្ដុំ​តារា​ល្បីៗ​ជា​ច្រើន​រូប​ ដើម្បី​ធ្វើ​ការ​ប្រគំ​តន្ត្រី​ដើម្បី​ស្វែង​រក​ជំនួយ​និង​ជា​ការ​ឧទ្ទិស​ជន​ដែល​បាន​ស្លាប់ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Coldplay, Miley Cyrus, Katy Perry, Naill Horan, Little Mix, Take That, Justin Bieber និង Liam Gallagher។

បន្ទាប់​ពី​បន្ត​ការ​ប្រគំ​តន្ត្រី "Dangerous Woman Tour” ដល់​ចប់ ពេល​នោះ​ទើប​ នាង​មាន​ពេល​សម្រាប់​ថត​បទ​ចម្រៀង​ថ្មី​ នេះ​ដោយ​សារ​តែ​ក្រោយ​ហេតុ​ការណ៍​បាន​កើត​ឡើង​ Ariana ត្រូវ​ពន្យារ​ពេល​សម្ដែង​តន្ត្រី​ទេសចរណ៍​ជា​ច្រើន​កន្លែង។

Ariana Grande ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ចម្រៀង​វ័យ​ក្មេង​ម្នាក់​ ដែល​មាន​សំឡេង​ល្អ​ខ្លាំង​មិន​នឹក​ស្មាន ដូច្នេះ​ហើយ​ទើប​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទន្ទឹង​រង​ចាំ​បទ​ចម្រៀង​ថ្មី​៕

អាន​អត្ថបទ៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ