Autocorrect បង្ហាញ​ពាក្យ​ខុស​ឆ្គង​លើ iOS នេះ​ដំណោះស្រាយ​

  • 2018-04-23 01:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ iOS ធ្លាប់​ប្រើ​មុខងារ​ Autocorrect ពេល​វាយ​បញ្ចូល​អក្សរ​ណា​មួយ ដើម្បី​ប្រព័ន្ធ​បង្ហាញ​ពាក្យ​បំពេញ​បន្ថែម​។Apple បាន​ប្រើ Machine learning សិក្សា​​ នៅ​ពេល​អ្នក​ចង់​​វាយ​បញ្ចូល​​ពាក្យ​ណាមួយ​ ដើម្បី​ផ្តល់ជម្រើស​ពាក្យ​ត្រឹមត្រូវ​សម្រាប់​ប្រើប្រាស់​។ 

១) បើក​កម្មវិធី Settings > General > Keyboards > Text Replacements។

២) ពិនិត្យ​មើល​រាល់​ពាក្យ​នីមួយៗ​។

៣) បើ​ឃើញ​ពាក្យ​ណាមួយ​​មិន​សមរម្យ ចុច​អូស​ទៅ​ខាងឆ្វេង > ចុច​លើ Delete។

ពេល​វាយ​អក្សរឃើញ Menu ជ្រើសរើស​ពាក្យ​ណា​មួយ ដើម្បី​ជួយ​ដល់ Autocorrect មាន​ទំនុក​ចិត្ត​យល់​ពី​ពាក្យ​នោះ​។ ​ចុច​ពីរ​ដង​លើ​ពាក្យ ជ្រើសរើស Replace នឹង​ឃើញ Menu ពាក្យ​អាច​ផ្លាស់ប្ដូរ​បាន​។ 

អ្នក​​ក៏​​អាច Reset (ធ្វើ​ឲ្យ​ដូច​ដើម​វិញ​) នូវ Dictionary (បញ្ជី​ផ្គូផ្គង​ពាក្យ​) ដែល​នឹង​លុប​រាល់​ពាក្យ និង​ការ​ផ្លាស់ប្ដូរ​ពាក្យ​មុខងារ Autocorrect បាន​រៀន​ពី​អ្នក ដោយ​ចូល​ទៅ​កាន់ Settings > General > Reset > Reset Keyboard Dictionary ឬ​បិទ​មុខងារ Autocorrect ដោយ​ចូល​ទៅ​កាន់ Settings > General > Keyboards > ចុច​ប៊ូតុង​បិទ​ត្រង់​ Auto-Correction៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Macworld   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី