មកមើល រថយន្តថ្មីលោក ពូទីន ជិះទៅស្បថកាន់ដំណែងកាលពីម្សិលមិញ (មានវីដេអូ)
- 2018-05-08 03:35:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល រថយន្តថ្មីលោក ពូទីន ជិះទៅស្បថកាន់ដំណែងកាលពីម្សិលមិញ (មានវីដេអូ)
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៧ ខែឧសភា ២០១៨ម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ក្នុងអាណត្តិទី៤ របស់ខ្លួននៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ។
អ្វីដែលគួរកត់សំគាល់បំផុតក្នុងពិធីនេះគឺថា ប្រធានាធិបតីរូបនេះមិនបានជិះរថយន្ត Mercedes-Benz ដូចសព្វដងនោះទេ ប៉ុន្តែបែរជាបង្ហាញខ្លួនជាមួយរថយន្តថ្មីស្រឡាង ដែលគេស្គាល់ឈ្មោះថា "The Kortezh” ។ យោងតាមរបាយការណ៍មួយឲ្យដឹងថា "រថយន្តនេះត្រូវបានផលិតក្នុងប្រទេស រុស្ស៊ី ជាមួយនឹងសមាសភាពរុស្ស៊ី ហើយផលិតដោយដៃអ្នកឯកទេសជនជាតិរុស្ស៊ីផ្ទាល់តែម្ដង។"
ជាមួយគ្នាដែរ រថយន្តម៉ាកនេះក៏នឹងត្រូវផលិតជាកំណែសម្រាប់ប្រជាជនធម្មតាផងដែរ ក្នុងតម្លៃខ្ទង់ពី ៩៥ ៥០០ ទៅ ១១១ ៥០០ ដុល្លារ ដោយសារវាជាផលិតផលក្នុងស្រុក។ ទោះយ៉ាងណាក៏ដោយ វានឹងត្រូវផលិតក្នុងចំនួនប្រមាណ ២០០ ទៅ ៤០០ គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ។
គួរឲ្យដឹងថា រថយន្ត Limousine ថ្មីនេះត្រូវបានស្ថិតក្នុងគម្រោងអភិវឌ្ឍចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះជាមួយកញ្ចប់ថវិកាជាង ១៩៧ លានដុល្លារ ដែលជាមូលនិធិរបស់រដ្ឋផ្ទាល់ ហើយបានចាប់ផ្ដើមផលិតកាលពីឆ្នាំមុន៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
មកមើលទិដ្ឋភាពទាហានរុស្ស៊ី ហាត់សមក្បួនអបអរជ័យជម្នះប្រចាំឆ្នាំ លើទាហាន Nazi
មកមើលសកម្មភាពទាហានរុស្ស៊ី បាញ់សាកល្បងមីស៊ីលផ្លោងស៊េរីថ្មី (មានវីដេអូ)
អ្នកជំនាញសម្ដែងការព្រួយបារម្ភ ក្រោយអាវុធថ្មីរបស់រុស្ស៊ីអាចបង្កមហន្តរាយមហិមារ