ចេញ​លក់​ហើយ Redmi 6 Pro កូន​កាត់ iPhone X ធូរ​ថ្លៃ​តែ​ជាង ១៥០ ដុល្លារ

  • 2018-06-25 12:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi បាន​ប្រកាស​ចេញ​ផ្សាយ​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន Redmi 6 Pro រចនាបថ​ក្បាល​ឆក​កាត់​តាម iPhone X ជា​ប្រភេទ​ស្មាតហ្វូន​ធុន​កណ្តាល ធូរ​ថ្លៃ​ចាប់​ពី ១៥០ ដុល្លារ​ឡើង​ទៅ។

បំពាក់​នូវ​ឈីប Snapdragon 625 SoC មាន​អេក្រង់​ទំហំ ៥,៨៤ អ៊ីញ កម្រិត ២,២៨០ x ១,០៨០ ភីកសែល មាត្រដ្ឋាន ១៩:៩។ ស្ថិត​ក្នុង​ជម្រើស RAM/ROM បី​ប្រភេទ រួម​មាន 3GB+32GB, 4GB+32GB និង 4GB+64GB អម​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ 12MP+5MP និង​ខាង​មុខ​ទំហំ 5MP អាច​ថត​រូប​បែប HDR និង AI Portrait Mode។

ស្ថិត​ក្នុង​វិមាត្រ​ខ្លួន ១៤៩,៣៣ x ៧១,៦៨ x ៨,៧៥ ម.ម Redmi 6 Pro មាន​ទម្ងន់​ខ្លួន ១៧៨ ក្រាម ដំណើរការ​លើ​ផ្ទៃ​កម្មវិធី MIUI 9 មាន​ថាមពល​ថ្ម ៤ ០០០mAh លាយឡំ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ម៉ាស៊ីន។

បច្ចុប្បន្ន​កំពុង​បើក​ឲ្យ Pre-Order ជាមួយ​ការ​ប្រកាស​លក់​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី ២៦ ​មិថុនា​ ត​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ជាមួយ​តម្លៃ ១៥៣ ដុល្លារ និង ១៨៥ ដុល្លារ (4GB/32GB និង 4GB/64GB)៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម