កីឡាការិនី​ខ្មែរ​នៅ​អាមេរិក Samontha​ ​ផ្ញើ​លុយ​ជិត​​​៣០០​ដុល្លារ​ជួយ​ ឡុង​ សុភី​ ព្យាបាល​ម្តាយ​

  • 2018-07-24 08:45:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យ​ក្មេង​ Samontha​ ដែល​ជា​ក្មួយ​ស្រី​ កែវ​ រំចង់​ ផ្ញើ​លុយ​ពី​អាមេរិក​ ជួយ​សម្រាល​​ថវិកា​ព្យាបាល​ជំងឺ​ម្ដាយ​របស់​ ឡុង​ សុភី​ ហើយ​សរុប​ទាំង​សប្បុរស​ជន​ដទៃ​ទៀត​នោះ​បាន​ប្រហែល​ជិត​៣០០​ដុល្លារ ​ផង​ដែរ។​

កែវ រំចង់ ផ្ដល់ថវិកាទៅ​ ឡុង សុភី

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ កែវ​ រំចង់​ ថា​ ក្មួយ​របស់​លោក​ Samontha Stephenson​ និង​ក្រុម​គ្រួសារ​បាន​ផ្ញើ​ថវិកា​សរុប​ ២៥០​ដុល្លារ​ មក​ពី​សហរដ្ឋអាមេរិក​ ដើម្បី​ជួយ​ដល់​កីឡាករ​ ឡុង​ សុភី​ យក​ទៅ​ប្រើប្រាស់​លើ​ការ​ចំណាយ​ព្យាបាល​ម្ដាយ​ដែល​កំពុង​ឈឺ​សម្រាក​នៅ​មន្ទីរពេទ្យ។​

កីឡា​ការិនី Samontha

ចំណែក​ កែវ​ រំចង់​ រួម​និង​មិត្តភ័ក្ដិ​ដែល​នៅ​ឯ​ខេត្ត​បាត់ដំបង​ជា​មួយ​គ្នា​ ក៏​បង្កើត​ជា​មូលនិធិ​មួយ​ប្រមូល​ថវិកា​ទៅ​តាម​លទ្ធភាព​រៀង​ខ្លួនៗ ​បាន​ប្រាក់​១៦​ម៉ឺន​រៀល​បន្ថែម​ទៀត​ផង​ដែរ។​ លោក​ក៏​សង្ឃឹម​ថា​ថវិកា​ដែល​ប្រមូល​បាន​ទាំង​នេះ​ នឹង​បាន​ជួយ​សម្រាល​បន្ទុក​ក្រុម​គ្រួសារ​ ឡុង​ សុភី​ ហើយ​នេះ​ជា​សន្ដានចិត្ត​ក្នុង​នាម​ជា​អ្នក​កីឡា​ រួមនិងអ្នក​ស្រឡាញ់កីឡា​ផង​ដែរ។​

មិត្តភ័ក្ដិ​ កែវ រំចង់ ផ្ដល់ថវិកាជួយ​ម្ដាយ ឡុង សុភី

រំលឹក​ដែរ​ថា​ ម្ដាយ​របស់​កីឡាករ​ ឡុង​ សុភី​ មាន​ជំងឺ​លើស​ឈាម​ និង​ដួល​សន្លប់​ដាច់​សរសៃ​ឈាម​ខួរក្បាល​ចំនួន​បី​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ទី២០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​ឯ​ខេត្ត​បាត់ដំបង។​ ឥលូវ​នេះ​ម្ដាយ​របស់​ សុភី​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នេះ​នៅ​ឯ​ខេត្ត​បាត់ដំបង៕​

អត្ថបទ៖ នួន ស៊ីណា​