ស្នៀតទាត់ និងកាច់ ជាដើមចមនាំឲ្យយុវជនម្នាក់ ហាត់ហាប់គីដូ ជាង១០ឆ្នាំ
- 2018-07-25 02:43:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នៀតទាត់ និងកាច់ ជាដើមចមនាំឲ្យយុវជនម្នាក់ ហាត់ហាប់គីដូ ជាង១០ឆ្នាំ
ចន្លោះមិនឃើញ
និស្សិតវ័យ២០ឆ្នាំម្នាក់ លើកឡើងពីមូលហេតុចូលមកហ្វឹកហាត់កីឡាហាប់គីដូ ដល់សព្វថ្ងៃនេះ គឺដោយសារស្រឡាញ់ស្នៀតទាត់ និងស្នៀតកាច់ ខណៈកីឡាមួយនេះជួយឲ្យសុខភាពល្អ កាត់បន្ថយភាពតានតឹងពីការសិក្សាផងដែរ។
គង់ ម៉ូណាមិថុរ៉ា បានឲ្យដឹងថា ដោយសារចិត្តស្រឡាញ់កីឡាហាប់គីដូ នេះ ទើបបន្តហ្វឹកហាត់អស់រយៈពេលប្រហែល ១០ឆ្នាំ គិតមកដល់ពេលបច្ចុប្បន្ន។ ណាមួយឃើញកីឡាមួយនេះមានគ្រប់ស្នៀតទាំងអស់ មិនថាស្នៀតដាល់ រង ទាត់ កាច់ ដួល នោះទេ ដូច្នេះក៏ចាប់ចិត្តចង់ហ្វឹកហាត់តែម្ដង។
និស្សិតឆ្នាំទី១ រូបនេះបន្ថែមថា ស្នៀតដែលពេញចិត្តបំផុតនោះរួមមាន ស្នៀតទាត់ និងក្បាច់កាច់ ព្រោះមិនថាកាលៈទេសៈបែបណានោះទេ គឺក្បាច់របស់ហាប់គីដូ អាចបត់បែនតាមសត្រូវបានទាំងអស់។
កីឡាករមានបទពិសោធច្រើនខាងលើបន្តថា បើនិយាយពីសារប្រយោជន៍វិញ កីឡាមួយនេះផ្ដល់ឲ្យរូបគេបានច្រើន សុខភាពល្អ បង្កើនទំនាក់ទំនងបន្ថែមក្នុងសង្គម អាចការពារខ្លួនបាននៅពេលចាំបាច់ណាមួយ និងកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ពីការងារ និងការសិក្សាផ្សេងៗផងដែរ។ បើទោះជាបច្ចុប្បន្នប្រភេទកីឡាមួយនេះ នៅមិនទាន់ទទួលស្គាល់ពីស្ថាប័នរដ្ឋ ឬស្ថាប័នកីឡានៅកម្ពុជាក៏ដោយ តែកីឡាកររូបនេះនៅតែបន្តប្រឹងប្រែងហ្វឹកហាត់ដដែល។
គង់ ម៉ូណាមិថុរ៉ា កីឡាហាប់គីដូ តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ឥលូវជាគ្រូជំនួយប្រចាំសហព័ន្ធ និងកំពុងបង្ហាត់បង្រៀនកូនសិស្សនៅពហុកីឡដ្ឋានជាតិ។ កីឡាករខាងលើនេះមានកម្រិតខ្សែក្រវាត់ខ្មៅដាន៕
[សួរ ចាន់រាជ បានត្រឹមគូបើកឆាក](សួរ ចាន់រាជ បានត្រឹមគូបើកឆាក)