អាការៈ​ជំងឺ​ម្ដាយ​ ឡុង​ សុភី​ ធូរស្រាល​បន្តិច​ហើយ​

  • 2018-07-27 01:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​នេះ​ស្ថានភាព​ជំងឺ​របស់​ម្ដាយ​កីឡាករ​ ឡុង​ សុភី​ បាន​ធូរស្រាល​មួយ​កម្រិត​ហើយ​ អាច​ហូប​បបរ​បាន​ខ្លះ​ និង​អាច​អង្គុយ​ ហើយ​និយាយ​បាន​ខ្លះ​ផង​ដែរ​ ប៉ុន្តែ​នៅ​​មិន​ទាន់​អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​ឡើយ។

ឡុង​ សុភី​ និងក្រុមគ្រួសារ

ឡុង​ សុភី​ ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ម្ដាយ​របស់​លោក​ អាច​និយាយ​ អាច​ហូប​អ្វី​បាន​ខ្លះ​ហើយ​ ប៉ុន្តែ​គ្រូ​ពេទ្យ​ឲ្យ​នៅ​តាម​ដាន​ស្ថានភាព​ជំងឺ​របស់​គាត់​បន្ត​ទៀត​ មិន​ទាន់​អាច​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​នោះ​ឡើយ។​

ម្ចាស់​ខ្សែក្រវាត់​ច្រើន​គ្រឿង​ខាង​លើ​នេះ​បន្ត​ថា ​ថ្ងៃ​នេះ​តែ​ម្ដង​ ម្ដាយ​របស់​ខ្លួន​ធូរស្រាល​ច្រើន​ ហើយ​បើ​តាម​គ្រូ​ពេទ្យ​ប្រាប់​ដែរ​ថា​ ស្ថានភាព​ជំងឺ​ធូរស្រាល​ដល់​ទៅ​ ៥០​-៦០​ ភាគរយ​ និង​អាច​នៅ​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ធម្មតា​បាន។​

ឡុង​ សុភី​ (ក្រហម)

អ្នក​លេង​ជង្គង់​រូប​នេះ​ អរគុណ​ជា​ខ្លាំង​ដល់​អ្នក​ស្រឡាញ់​គាំទ្រ​លើ​រូប​លោក​ទាំង​អស់​ដែល​ព្រួយ​បារម្ភ​ និង​ជូនពរ​​ក៏​ដូច​ជា​​​ជួយ​ជា​ថវិកា​ផ្ទាល់​ខ្លួន​ផង​ ដើម្បី​សម្រួល​ដល់​ការ​ព្យាបាល​ម្ដាយ​របស់​ខ្លួន​។​ ក្រៅ​ពី​នេះ​ក៏​មាន​ការ​យក​ចិត្ត​ទុកដាក់​​ពី​​គ្រូពេទ្យ​ផ្ទាល់​នៅ​​បាត់ដំបង​នោះ​ដែរ​ ដោយស្វះស្វែង​មើល​ព្យាបាល​ផង​ដែរ។​

កីឡាករ​ ឡុង​ សុភី​

​ម្ដាយ​របស់​កីឡាករ​ ឡុង​ សុភី​ មាន​គ្រោះ​ថ្នាក់​ដួល​ដាច់​សរសៃ​ឈាម​ខួរក្បាល​កាល​ពី​ថ្ងៃ​ទី២០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នៅ​​ខេត្ត​បាត់ដំបង៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម