អ្នកគាំទ្រស្ដ្រី រិះគន់ Apple ផលិត iPhone អត់គិតពីទំហំដៃមនុស្សស្រី

  • 2018-09-15 05:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​ស្ដ្រីជាច្រើនរូបបាន​បង្ហាញ​អារម្មណ៍​ខឹង​ក្រោធ​ចំពោះ Apple ដែល​​បាន​ផលិត​ផលិតផលថ្មីដោយមិនបានគិតពីមនុស្សស្រី។

អេក្រង់​របស់ iPhone ជំនាន់​ថ្មី​មាន​ទំហំពី ៥,៨ អ៊ីញ ទៅ ៦,៥ អ៊ីញ ដែល​សុទ្ធ​តែ​មាន​ទំហំ​ធំ​ជាង iPhone SE អេក្រង់​ទំហំ ៤ អ៊ីញ។ បន្ថែម​ពី​នេះ Apple ក៏​បាន​ប្រកាសថាបញ្ឈប់ការផលិត iPhone SE ដែល​មាន​ទំហំ​តូច​ជាង​គេ​ទៀត​ផង។

Caroline Criado Perez អ្នកគាំទ្រស្រ្តីមួយរូប​បាន​និយាយ​ថា​ ៖ "iPhone ទំហំធំពិតជាបានប៉ះពាល់ដល់សុខភាពដៃរបស់មនុស្សស្រី។ មនុស្សស្រីពិតជាបានទិញ iPhone ច្រើនជាងមនុស្សប្រុស​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​និយាយលែងចេញដែល Apple ឌីហ្សាញ (iPhone) ដោយមិនបានគិតពីពួកយើងក្នុងចិត្ត"។

Caroline បន្ត​ថា ៖ "ពួកយើងគួរតែខឹងចំពោះចំណុចនេះ ពួក​យើង​ចំណាយ​​លុយ​ច្រើន​ស្មើ​នឹង​មនុស្ស​ប្រុស​ដែរសម្រាប់​​ផលិតផល​ដែល​មិន​សម​នឹង​ពួក​យើង"។

Sophie Walke អ្នក​ដឹកនាំ​នៃ​ Women's Equality Party បាន​និយាយ​​ដែរថា ៖ "ទីស្នាក់ការ Apple នៅ​ចក្រភព​អង់គ្លេស​​មនុស្សប្រុស​ទទួល​បាន​ចំណូល​ច្រើន​ជាងមនុស្សស្រី ២៤% ហើយ​បុរស​ទទួល​បាន​​ប្រាក់​រង្វាន់ច្រើនជាងមនុស្សស្រី ៥៧%។ ហេតុ​នេះ​ខ្ញុំ​គិត​ថា​បុរសៗដែលកាន់តំណែងខ្ពស់ៗ មិន​បាន​គិត​ពី​មនុស្សស្រីជាចម្បងនោះទេ ពេល​សម្រេច​ចិត្តលើ​ការ​ឌីហ្សាញផលិតផល​ណា​មួយ"។

ទាក់ទង​នឹង​ការ​រិះគន់នេះ គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​សំណាក់​ក្រុមហ៊ុន Apple នៅ​ឡើយ​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង