ពេជ្រ​ សីហា​ ហាត់​បាន​ជាង​១ខែ​ ដើម្បី​ត្រៀម​ខ្លួន​ប៉ះ​ថៃ​ថ្ងៃ​អាទិត្យ​នេះ​

  • 2019-01-04 02:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មុខ​តាន់​ ពេជ្រ​ សីហា​ ហ្វឹកហាត់​បាន​ប្រហែល​ជាង​១ខែ​ ដើម្បី​ត្រៀម​ខ្លួន​បង្ហាញ​មុខ​ជា​ថ្មី​ជា​មួយ​ជើង​ខ្លាំង​ថៃ​នៅ​សង្វៀន​បាយ័ន​នា​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។​

កីឡាករ​ ពេជ្រ​ សីហា​

លោក​ ពេជ្រ​ សុផាន់​ ដែល​ជា​គ្រូ​បង្វឹក​បាន​ឲ្យ​ដឹង​ថា​ ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​របស់​ ពេជ្រ​ សីហា​ លើក​នេះ​គឺ​ត្រៀម​ខ្លួន​បាន​ល្អ​ណាស់​ ពោល​ចូល​ហ្វឹកហាត់​បាន​រយៈពេល​យូរ​ និង​បាន​ជាប់​លាប​ រួម​ទាំង​ដិតដល់​នៅ​ក្លឹប​តែ​ម្ដង។​ ដោយ​សារ​ការ​ដាក់​ចិត្ត​ ដាក់​កាយ​ដើម្បី​ស្ដារ​មុខមាត់​ជា​ថ្មី​នេះ​ ក្នុង​វិស័យ​ប្រដាល់​នេះ​ បាន​ជំរុញ​ឲ្យ​រូប​គេ​យក​ចិត្ត​ទុកដាក់​ ប្រមូល​អារម្មណ៍​គិត​តែ​ហាត់​មួយ​មុខ​ប៉ុណ្ណោះ។​

ជា​គ្រូ​ និង​ជា​បង​ប្រុស​បង្កើត​រូប​នេះ​ន្ថែម​ទៀត​ថា​ លោក​សង្ឃឹម​ខ្ពស់​ថា​ សីហា​ អាច​នឹង​ធ្វើ​បាន​ល្អ​ បើ​មើល​ពី​ការ​ហ្វឹកហាត់​នេះ​ ប៉ុន្តែ​ដោយ​សារ​ខាន​ប្រកួត​យូរ​ដូច្នេះ​ប្រហែល​មិន​ទាន់​រហ័សរហួន​ដូច​មុន​នោះ​ឡើយ​ យ៉ាង​ហោច​ណាស់​ចំណាយ​ពេល​ ២-៣​ប្រកួត​ដែរ​។​ លោក​ក៏​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ដល់​សហព័ន្ធ​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ផ្នែក​កីឡា​របស់​ទូរទស្សន៍​បាយ័ន​ ដែល​បាន​ផ្ដល់​ឱកាស​ដល់​ ពេជ្រ​ សីហា​ បាន​កែ​ខ្លួន​ និង​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​វិញ។​

ពេជ្រ​​ សីហា​ ឈ្នះ​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២

រំលឹក​ដែរ​ថា​ កីឡាករ​ ពេជ្រ​ សីហា​ បាន​បាត់​មុខ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​មួយ​រយៈពេល​ធំ​មក​ហើយ​ ទើប​តែ​ឮ​ដំណឹង​ចូល​ហាត់​ឡើង​វិញ​ ហើយ​បាន​ឱកាស​ឡើង​សង្វៀន​ជា​ថ្មី​សប្ដាហ៍​នេះ​ឯង។​ សីហា​ នឹង​ត្រូវ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ថៃ​ Buanguen Wor. Dathwanmit​ នា​យប់​ថ្ងៃ​អាទិត្យ​ ទី៦​ ខែ​មករា​ ឆ្នាំ​២០១៨​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី