​ទូរសព្ទ​ចិនមួយទៀត ធ្លាក់​ពី​​ជណ្តើរ​ថ្ម​ក៏​មិន​បែក ​ដាក់​ចូល​ទឹក​ក៏​​ចុច​បាន

  • 2019-01-04 03:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​ Poptel ម៉ូឌែល P60 ជាទូរសព្ទធន់ខ្លាំងមួយទៀតរបស់ចិន ​ដែល​បំពាក់​កម្រិត​ការ​ពារ​ជម្រាប​ទឹក IP68 មិន​ត្រឹម​តែ​ធន់​និង​​ទឹក​ប៉ុណ្ណោះ​ទេ ឯ​រូបរាង​ខាងក្រៅ​ក៏​រឹងមាំ​ណាស់​ដែរ សូម្បី​តែ​ការ​ទម្លាក់​ពី​កម្ពស់ ៥ ម៉ែត្រ​ក៏​នៅ​អាច​ប្រើ​បាន​ធម្មតា។

Poptel P60 របស់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ប្រទេស​ចិន​នេះ ​បំពាក់​អេក្រង់ ៥,៧ អ៊ិញ FHD+ ជាមួយ​បច្ចេកវិទ្យា​ការពារ​អេក្រង់ Gorilla Glass អាច​បង្ហាញ​រូបភាព​កម្រិត 2K IPS។ មាន​កាមេរ៉ា​ភ្លោះ ១៦+៦ មេហ្គាភិចសែល​មាន​បច្ចេកវិទ្យា សេនស័រAI មាន​មុខងារ​​ថត​វីដេអូ Slow-motion មុខងារ multiple shooting modes មាន​មុខងារ​ស្គេន​ក្រយៅដៃ​ដោះ​សោរ និង​មុខងារ FaceID mobile។

តេស្តទម្លាក់កម្ពស់ ៥ ម៉ែត្រ

Poptel P60 ដំណើរការ​ដោយ Android 8.1 ជាមួយ​នឹង Uiដើម​របស់ Poptel ដែល​បំពាក់​បន្ទះឈីប Helio P23 ជាមួយ RAM 6GB និង​មេម៉ូរី ១២៨GB។ ចំពោះ​តម្លៃ​លក់​នៅ​ប្រមាណ​ជា ៣៤៥ ដុល្លារ៕

#ទស្សនាការតេស្តនៅខាងក្រោមនេះ៖

អាន​បន្ត៖

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ រក្សា