រកឃើញត្រីសមុទ្រចម្លែកបំផុត ដងខ្លួនថ្លាដូចកញ្ចក់ កំពុងធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំង

  • 2019-01-11 06:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ត្រី​សមុទ្រ​ដ៏​ចម្លែក​មួយ​ក្បាល​ដែល​មាន​ដង​ខ្លួន​ឆ្លុះ ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់​រក​ឃើញ​ក្រោយ​អណ្ដែត​មក​ទើរ​លើ​ឆ្នេរ​ខ្សាច់​នៃ​ប្រទេស​ហ្វីលីពីន។

សត្វ​ត្រី​ដែល​មាន​ប្រវែង​ជិត ១០​សង់ទីម៉ែត្រ​នេះ មាន​ដង​ខ្លួន​ថ្លា​ដូច​កញ្ចក់​ហើយ​មាន​តែ​ដុំ​មូល​ពណ៌​ក្រមៅ​តូច​មួយ​ប៉ុណ្ណោះ​នៅ​ជិត​កន្ទុយ​ដែល​មាន​ផ្ទុក​បេះដូង និង​ក្រពះ​នៅ​ក្នុង​នោះ។ យោង​តាម​អ្នក​ស្រី Diana Mikkelsen ដែល​រក​ឃើញ​ត្រី​នេះ​នៅ​ទីក្រុង Balabagan កាលពី​ថ្ងៃ​ទី​៧ ឲ្យ​ដឹង​ថា​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ឃើញ​ត្រី​បែប​នេះ​នៅ​ក្នុង​តំបន់។ ដំបូង​ឡើយ​ខ្ញុំ​ស្មាន​ថា​វា​ជា​សំរាម​ផ្លាស្ទិក​អណ្ដែត ប៉ុន្តែ​នៅ​ពេល​ពិនិត្យ​ម្ដង​ទៀត យើង​អាច​ឃើញ​ផ្នែក​នៃ​រាងកាយ​នៅ​ខាង​ក្នុង​ដោយ​វា​មាន​មាត់ និង​កន្ទុយ​ផង​ដែរ។

យ៉ាង​ណា​មិញ តាម​ការ​បក​ស្រាយ​របស់​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ប្រភេទ​ត្រី​ម្យ៉ាង​ឈ្មោះ Salpa Maggi ដែល​អាច​មាន​ប្រវែង​រហូត​ដល់ ២៥​សង់ទីម៉ែត្រ​ហើយ​ជា​ទូទៅ​វា​រស់​នៅ​ជា​ហ្វូង​ធំ​នៅ​ក្នុ​ងសមុទ្រ៕

ចុចអាន ៖

ប្រភព៖ theSundaily   ប្រែសម្រួល ៖ រ័ត្ន