ប្លែក​អារម្មណ៍​!​ កម្មវិធី​ម៉ារ៉ាតុង​របស់​បារាំង​ ងើប​រត់​តាំង​ពី​ម៉ោង​៤ជិត​ភ្លឺ​នៅខេត្ត​សៀមរាប​

  • 2019-01-20 02:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​កម្មវិធី​រត់​ប្រណាំង​ម៉ារ៉ាតុង​មួយ​ចំនួន​ធំ ​គឺ​ធ្វើ​ឡើង​នៅ​ព្រឹក​ព្រលឹម​ស្រាង​ៗ​ ឬ​នៅ​ពេល​ថ្ងៃ​ចាប់​ផ្ដើម​រះ​ពេល​ព្រឹក​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​កម្មវិធី​ Angkor Ultra Trail​ របស់​ជនជាតិ​បារាំង​ដែល​ធ្វើ​ឡើង​នៅ​សៀមរាប​ម្សិលមិញ​នេះ​ កីឡាករ​ កីឡា​ការិនី​តម្រូវ​មក​ដល់​កន្លែង​រត់​មុន​ម៉ោង​៤ទៀបភ្លឺ​ និង​ចេញ​ដំណើរ​ប្រកួត​ម៉ោង​៤​ត្រឹម​គត់​តែ​ម្ដង។​ វា​ជា​រឿង​ប្លែក​អារម្មណ៍​មួយ​សម្រាប់​ នៅ​ដែល​កីឡាករ​ កីឡា​ការិនី​ទាំង​នោះ​ត្រូវ​រត់​ទាំង​ងងឹត​ និង​រៀបចំ​ភ្លើង​មើល​ផ្លូវ​ដោយ​ខ្លួន​ឯង​ ហើយ​រត់​តាម​សញ្ញា​ដែល​គេ​រៀបចំ​តាម​ផ្លូវ​ជា​ស្រេច។​

ចំពោះ​កម្មវិធី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ និង​ឆ្លង​កាត់​ឧបសគ្គ​ខាង​លើ​នេះ​ គឺ​មាន​៥វិញ្ញាសា​ ទី១​ រត់​ចម្ងាយ​ ១៦​គីឡូម៉ែត្រ​ ទី២​ ៣២​គីឡូម៉ែត្រ​ ទី៣​ រត់​ចម្ងាយ​ ៤២​គីឡូម៉ែត្រ​ ទី៤​ រត់​ចម្ងាយ​៦៤​គីឡូម៉ែត្រ​ និង​ទី៥​ ចម្ងាយ​ ១២៨​គីឡូម៉ែត្រ។​ ដោយ​ឡែក​សម្រាប់​កីឡាករ​ដែល​ត្រូវ​រត់​វិញ្ញាសា​ទី៤​ និង​ទី៥​ ត្រូវ​ងើប​រត់​តាំង​ពី​ម៉ោង​៤ទៀបភ្លឺ​ដូច​គ្នា​ ប៉ុន្តែ​ចំពោះ​ចម្ងាយ​ ១២៨​ ត្រូវ​ប្រើ​ពេល​ពីរ​ថ្ងៃ​ទើប​បញ្ចប់​ ក្រៅ​ពី​នោះ​គឺ​ចប់​ និង​បំពាក់​មេដាយ​រួច​ហើយ។​

កម្មវិធី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ឆ្លង​ឧបសគ្គ​ Angkor Ultra Trail​ នេះ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២០​ ខែ​មករា​ ឆ្នាំ​២០១៨​ នៅ​ទីលាន​ប្រជល់​ដំរី​ ក្នុង​ខេត្ត​សៀមរាប។​ នេះ​ជា​លើក​ទី៤​ហើយ​ដែល​ក្រុម​ជនជាតិ​បារាំង​ បាន​សហការ​ជា​មួយ​ក្រសួង​ទេសចរណ៍​ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រារព្ធ​ឡើង។​ តោះ​ទស្សនា​ទិដ្ឋភាព​ វីដេអូ​សកម្មភាព​អ៊ូអរ​ទាំង​នោះ.៕​

អត្ថបទ៖ នួន ស៊ីណា​