ស្លាប់យ៉ាងហោច ១៨នាក់គួរឲ្យរន្ធត់ ក្រោយបំផ្ទុះគ្រាប់បែកផ្ទួនគ្នានៅវិហារហ្វីលីពីន

  • 2019-01-28 08:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ២១​នាក់​ត្រូវ​បាន​សម្លាប់​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ផ្ទួន​ៗ​គ្នា​ពីរ​លើក​នៅ​វិហារ​សាសនា​កាតូលិក​មួយ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។

យោង​តាម​យោធា​រដ្ឋាភិបាល​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វិហារ​មួយ​នៃ​ខេត្ត Jolo ភាគ​និរតី​ប្រទេស​ហ្វីលីពីន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ២១​នាក់​ស្លាប់ និង​ជាង ៧០​នាក់​ទៀត​រង​របួស។ ដំបូង​ឡើង​គ្រាប់​បែក ត្រូវ​បាន​បំផ្ទុះ​នៅ​ក្នុង​ព្រះ​វិហារ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ជា​ច្រើន​នាក់ បន្ដិច​ក្រោយ​មក​ក៏​ស្រាប់​តែ​មាន​ការ​បំផ្ទុះ​មួយ​ផ្សេង​ទៀត​នៅ​កន្លែង​ចត​យាន​ជំនិះ​ខាង​ក្រៅ​វិហារ ដែល​សម្លាប់​ទាហាន និង​ជន​ស៊ីវិល​បន្ថែម​ខណៈ​ដែល​ពួកគេ​រត់​មក​ជួយ​ជន​រង​គ្រោះ​ក្នុង​ព្រះ​វិហារ។

ជាមួយ​គ្នា​ដែរ ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​អះអាង​ថា​ជា​ទង្វើ​របស់​ក្រុម​រដ្ឋអ៊ីស្លាម​ដែល​ជា​តំបន់​កាន់​កាប់​របស់​ពួកគេ​ភាគ​ច្រើន។ រដ្ឋាភិបាល​បាន​ហៅ​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​ថា ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​តែ​ជា​ការ​គំរាម​កំហែង​សម្រាប់​ប្រជាជន​ក្នុង​តំបន់។

គួរ​ឲ្យ​ដឹង​ដែរ​ថា ហេតុ​ការណ៍​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​ប្រជាជន​អ៊ីស្លាម ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​មាន​ការគ្រប់​គ្រង​បន្ថែម​នៅ​ភាគ​ខាង​ត្បូង​ដែល​ពួកគេ​គ្រោង​នឹង​បំបែក​ខ្លួន​ក្នុង​ឆ្នាំ ២០២២៕

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម