Sony និង Nokia ត្រឡប់​មក​វិញ​ជាប់​ឈ្មោះ​ជា "ស្មាតហ្វូន​ល្អ​ប្រចាំ MWC"

  • 2019-02-27 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

​មាន​ស្មាតហ្វូន​ច្រើន​ម៉ូឌែល​មែន​ទែន ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ផលិតផល​បច្ចេកវិទ្យា​ស្មាតហ្វូន​ដ៏​ធំ​ប្រចាំ​ឆ្នាំ MWC 2019។ ដោយ​ឡែក​មាន​ស្មាតហ្វូន ៥ ដែល​លេច​ធ្លោ​ជាង​គេ​រហូត​ត្រូវ​បាន​គេហទំព័រ​បច្ចេកវិទ្យា​ធំៗ​ចាត់​ចូល​ជា ​ស្មាតហ្វូន​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ នេះ​ហើយ​ក្នុង​នោះ​ក៏​មាន Nokia និង SONY ផង​ដែរ។

​ខាង​ក្រោម​នេះ​ជា​តំណែង​ស្មាតហ្វូន ៥ ល្អ​បំផុត​ប្រចាំ MWC 2019៖

#Huawei Mate X

ក្រុមហ៊ុន Huawei បាន​បញ្ចេញ Mate X ​ជា​លើក​ដំបូង​ដែល​ជា​ប្រភេទ​ស្មាតហ្វូន​អាច​បត់​អេក្រង់​បាន ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មិន​ចាញ់ Galaxy Fold របស់ Samsung និង OPPO ប៉ុន្មាន​នោះ​ទេ។ Mate X នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នេះ ដោយ​លើ​ទីផ្សារ​​អឺរ៉ុប​មាន​តម្លៃ​ ២ ២៩៩ អឺរ៉ូ ដែល​ស្មើ​ប្រមាណ​ ២ ៦០០ ដុល្លារ​ឯណោះ៕

#Sony Xperia 1

​ក្រុមហ៊ុន Sony បាន​ចេញ​ផ្សាយ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី Xperia 1 ដោយ​មាន​ចំណុច​រសើប​ត្រង់​ការ​បំពាក់​អេក្រង់ OLED 4K ដំបូង​គេ​បង្អស់​ក្នុង​លោក ​មាន​មាត្រដ្ឋាន ២១:៩ ​ជាមួយ​កាមេរ៉ា ៣ គ្រាប់​ជា​លើក​ដំបូង​សម្រាប់​ខ្លួន​នៅ​ខាង​ក្រោយ។ ព័ត៌មានបន្ថែមពី Sony Xperia 1

#Samsung Galaxy S10 / S10 Plus

Galaxy S10 ទាំង​បី​ម៉ូដែល​ របស់ Samsung បាន​វិវត្តន៍​ឲ្យ​កាន់​តែ​​ប្រសើរ​ជាង​មុន ទាំង​លើ​ការ​ថត​រូប និង​ការ​ថត​វីដេអូ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​មុខងារ​ Super Steady ដែល​អាច​រក្សា​លំនឹង​ពេល​ថត​វីដេអូ​បាន​យ៉ាង​ល្អ មិន​ចាញ់ GoPro ប៉ុន្មាន​ឡើយ។ ឯ Galaxy S10+ ជាប់ជាស្មាតហ្វូនថត​ Selfie ស្អាត​​ស៊ី​ដាច់​ស្មាតហ្វូន​ដទៃ។ ព័ត៌មានបន្ថែមពី Galaxy S10 / S10 Plus

#Nokia 9 PureView

ស្មាតហ្វូនកាមេរ៉ា ៥ ដំបូងគេក្នុងលោករបស់ Nokia គឺទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន។ ជាមួយ Nokia 9 អ្នកអាច​កំណត់​​ការ​ថត​រូប​ប្រភេទ RAW បាន​ ដើម្បី​អាច​កែ​សម្រួល​លើ​កម្មវិធី Adobe Lightroom ដែល​អាច​ទាញ​យក​ដំឡើង​លើ​ទូរសព្ទ​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។ ព័ត៌មានបន្ថែមពី Nokia 9 PureView

#Xiaomi Mi Mix 3 5G

ក្រុមហ៊ុន Xiaomi ​បាន​ប្រកាស​ចេញ​ផ្សាយ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​គឺ Mi Mix 3។ ចំណុច​ខ្លាំង​ពីរ​នៃ​ធុន​ធ្ងន់​នេះ ​មាន​បំពាក់​មក​ជាមួយ​នូវ​បន្ទះ​ឈីប​ជំនាន់​ខ្ពស់​ផុត​លេខ Qualcomm Snapdragon 855 និង​ការ​គាំទ្រ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន 5G។ ព័ត៌មានបន្ថែមពី Xiaomi Mi Mix 3 5G

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ រក្សា