តេស្ត​ផ្ទាល់ P30 Pro/ S10+ និង Pixel 3 ទី​បំផុត​រក​ឃើញ​ស្តេច​កាមេរ៉ា​នៅ​ពេលយប់

  • 2019-03-29 02:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

P30 Pro ទើប​តែ​ឡើង​តំណែង​ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​ផ្តាច់​គេ​នៅ​លើ DxOMark ដែល​មាន​បំពាក់​កាមេរ៉ា​ក្រោយ ៤ គ្រាប់​និង​អាច Zoom ចូលដល់​កម្រិត 50x។ ចុះ​ការ​ថត​នៅ​ពេល​រាត្រី​ឬ​ទីតាំង​មាន​ពន្លឺ​ខ្សោយ តើ​ត្រកូល Huawei សេរ៊ី​ឆ្នាំ ២០១៩ មួយ​នេះ អាច​យក​ឈ្នះ​គេ​បាន​ដែរ​ទេ?

គេហទំព័រ PhoneArena បាន​លើក​យក​ការ​ប្រៀបធៀប​ដោយ​ផ្ទាល់​រវាង​ស្មាតហ្វូន​កំពូល ៣ ម៉ូឌែល​មាន P30 Pro, Galaxy S10+ និង Pixel 3 ជុំវិញ​ការ​ផ្តិត​យក​រូបភាព​នៅ​ទីតាំង​ងងឹត ដើម្បី​សម្រេច​យក​លទ្ធផល​ច្បាស់ការ​មួយ៖

១.ការ​ថត​ពី​លើ Montmartre Hill នៅ​ប្រទេស​បារាំង:

ជា​ទីតាំង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​ចាប់​យក​ទិដ្ឋភាព​ដ៏​ធំ​ទូលាយ​ក្នុង​ទីក្រុង​នា​ពេល​រាត្រី ដោយ​វា​ក៏​ជា​ការ​ប្រកួតប្រជែង​ដ៏​សំខាន់ ព្រោះ​ពន្លឺ​ដែល​ហូរ​ចូល​គឺ​ផុស​ចេញ​មក​ពី​បណ្តា​អគារ។ និយាយ​ដល់​កម្រិត​ពណ៌ ពន្លឺ យើង​អាច​សន្មត​ថា​មួយ​សន្លឹក​នេះ គឺ Pixel 3 ហាក់​ធ្វើ​បាន​ល្អ​ជាង​គេ ដោយ​ពឹង​ផ្អែក​លើ​មុខងារ Night Sight Mode។ ចំណែក​ឯ​សាច់​ម៉ត់​នៃ​រូបភាព​ Huawei P30 Pro ក៏​ល្អ​មិន​ណយ តែ​ក្រឡេក​ទៅ​មើល S10+ ហាក់​នៅ​ខ្សោយ​ពន្លឺ​បន្តិច​បើ​ធៀប​នឹង​ពីរ​ម៉ូឌែល​ផ្សេង​ទៀត។

២.ទីតាំង​កាហ្វេ:

ជ្រុង​មួយ​នៃ​ហាង​លក់​កាហ្វេ​ក៏​រាប់​ចូល​ជា​ផ្នែក​ដ៏​ស្រស់​ស្អាត ចំណុច​នេះ​យើង​ឃើញ​ថា Pixel 3 នៅ​តែ​ធ្វើ​បាន​ល្អ​ដាច់​គេ ព្រោះ​មាន​សាច់​ពណ៌​ចម្រុះ​ច្បាស់​ខ្លាំង​ប្រហាក់ប្រហែល​នឹង P30 Pro ប៉ុន្តែ S10+ មាន​សភាព​ស្លេក​បន្តិច។

៣.ទីតាំង Padlock:

ជា​ទីតាំង​មួយ​ស្ថិត​នៅ​ក្នុង​តំបន់ Montmartre ដោយ​ការ​ប្រៀបធៀប​នូវ​ចំណុច​នេះ​យើង​ឃើញ​ទាំង P30 Pro/Pixel គឺ​ល្អ​ដូច​គ្នា ស្រប​ពេល S10+ ផលិត​រូបភាព​នៅ​ខ្សោយ​ពន្លឺ​និង​កម្រិត​ព្រាល​បែង​ចែក​មិន​ដាច់​ល្អ។

៤.ទីតាំង​អាហារដ្ឋាន:

ទាំង Pixel 3 និង P30 Pro នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ តែ​មួយ​សន្លឹក​នេះ​សន្មត​ថា​ស្មាតហ្វូន​របស់ Huawei អាច​ចែក​ពណ៌​ដាច់​ល្អ​ជាង។

៥.ការ​ប្រៀបធៀប​ប្រព័ន្ធ Zoom:

ដូច​ដែល​អ្នក​បាន​ដឹង P30 Pro អាច Zoom ដល់​ក្រិត 5x Optical Zoom និង 10x Hybrid Zoom។ បើ​ធៀប​នឹង​ S10+ តើ​បែប​ណា​វិញ?

លទ្ធផល​ជា​រួម PhoneArena បាន​សម្រេច​ថា​ការ​ថត​នៅ​ពេល​យប់​គឺ Huawei P30 Pro ជា​អ្នក​ឈ្នះ ត្បិត​អី Night Sight Mode អាច​ជួយ​សម្រួល​ផ្នែក​កាមេរ៉ា​របស់ Pixel 3 ក៏​ពិត​មែន ប៉ុន្តែ​នៅ​ទីតាំង​ខ្លះ​គឺ P30 Pro ផលិត​រូបភាព​បាន​ល្អ​ជាង។ ចំណែក​ឯ Galaxy S10+ គឺ​មិន​ទទួល​បាន​ពិន្ទុ​ល្អ​នោះ​ទេ​សម្រាប់​ការ​ថត​នៅ​ពេល​រាត្រី​បែប​នេះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog | ben10.wikia   ប្រែ​សម្រួល៖ កៅ រក្សា