គ្រូ​ Man Utd ប្រាប់​កូន​ក្រុម​ខ្លួន​ឲ្យ​ប្រយ័ត្ន​យុទ្ធសាស្ត្រ​លេង​កាចៗ​របស់​ Man City

  • 2019-04-23 12:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Ole Gunnar Solskjaer បាន​លើកឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ក្លឹប​ Manchester City អាច​នឹង​មិន​បណ្ដោយ​ឲ្យ​កូន​ក្រុម​របស់​លោក​លេង​ស្រួល​ៗ​ទេ ដូច្នេះ​ហើយ​ការ​ប៉ះ​ទង្គិច​អាច​នឹង​កើត​ឡើង។

លោក​បាន​និយាយ​ថា​៖ " ពួក​យើង​ត្រូវ​តែ​ត្រៀម​នឹង​ការ​ដាក់​សម្ពាធ​របស់​ពួកគេ (Manchester City)។ យើង​ត្រូវ​តែ​ការពារ​ឲ្យ​បាន​ល្អ ហើយ​ពេល​យើង​ដណ្ដើម​បាល់​បាន​ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​នឹង​ការ​លេង​កាច​ៗ​របស់​ពួក​គេ។ ពួក​គេ​អាច​នឹង​បំបាក់​កជើង​ ជាន់​កែង​ ហើយ​និង​ ទាត់​ពួក​យើង " ។

លោក​បាន​បន្ត​ថា​៖ " ពួក​គេ​មិន​បណ្ដោយ​ឲ្យ​ពួក​យើង​វាយបក​ងាយៗ​ទេ ដូច្នេះ​ហើយ​ការ​ប៉ះ​ទង្គិច​នឹង​កើត​ឡើង​ " ។

ក្លឹប​ Manchester United នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Old Trafford ស្វាគមន៍​ក្រុម​ភ្ញៀវ​អ្នក​ជិតខាង​ Manchester City នៅ​យប់ថ្ងៃ​ពុធ ម៉ោង ២យប់ (ម៉ោង​នៅ​កម្ពុជា)។

ទាំង​ United និង​ City សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ​រៀង​ៗ​ខ្លួន ដោយ​ក្លឹប​ Manchester United ត្រូវ​ការ​ឈ្នះ​ដើម្បី​ឈរ​លើ​ Top 4 ដែល​ធ្វើ​ឲ្យ​បាន​កៅអី​ទៅ​លេង​នៅ UEFA Champions League រដូវ​កាល​ក្រោយ ខណៈ​ក្លឹប​ Manchester City ត្រូវ​ការ​ឈ្នះ​ដើម្បី​ពាន​ Premier League៕

អាន​បន្ត៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ ហ៊ីម រស្មី