Virgil Van Dijk ពីក្មេងរត់តុក្លាយជាម្ចាស់ពានកីឡាករឆ្នើមរបស់ Premier League
- 2019-05-05 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Virgil Van Dijk ពីក្មេងរត់តុក្លាយជាម្ចាស់ពានកីឡាករឆ្នើមរបស់ Premier League
ចន្លោះមិនឃើញ
កាលពី ១០ ឆ្នាំមុនកីឡាករតម្លៃ ៩៨ លានដុល្លាររបស់ Liverpool និង ជាម្ចាស់ពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League ធ្លាប់ធ្វើការក្រៅម៉ោងជាអ្នករត់តុចុងសប្តាហ៍នៅភោជនីយដ្ឋានរកចំណូលបានជាង ៣ដុល្លារក្នុង១ម៉ោង ដើម្បីយកប្រាក់ដូរនឹង McDonald។
ខ្សែការពាររូបនេះមានម្ដាយជាជនជាតិស៊ូរីណាម (Suriname ដែលជាប្រទេសដ៏តូចមួយនៅអាមេរិកឡាទីន) និង ឪពុកជាជនជាតិហូឡង់។
Van Dijk អាយុ១៧ឆ្នាំធ្វើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងប្រទេសហូឡង់ ហើយ១០ឆ្នាំក្រោយក៏បានក្លាយទៅជាខ្សែការពារដែលបានឈ្នះកីឡាករឆ្នើម PFA។
ធ្វើការបណ្ដើរ និង ធាក់កង់ទៅហាត់បាល់បណ្តើរ Van Dijk ត្រូវបានលោក Jacques Lips ម្ចាស់ភោជនីយដ្ឋាន Oncle Jean និង ជាអតីតថៅកែរបស់ Van Dijk ធ្លាប់បានប្រាប់ខ្សែការពារថ្លៃជាងគេលើលោកឲ្យបំភ្លេចសុបិនធ្វើជាកីឡាករអាជីពហើយផ្តោតលើការលាងសម្អាតកែវស្រាឲ្យស្អាត។ នេះបើតាម The Sun។
"គាត់ជាបុគ្គលិកល្អ។ គាត់អាចប្រើកម្លាំងបានខ្លាំង និង ដុះលាងសម្អាតបានល្អ។ គាត់តែងមកជួយការងារ២យប់ដែលរវល់ជាងគេក្នុង១អាទិត្យ"។ ប្រភពខាងលើបន្ត។
យុវជន Van Dijk លេងឲ្យក្លឹប Willem II មុនពេលផ្ទេរទៅ Groningen នៅអាយុ ១៨ ឆ្នាំ។ ត្រឹមអាយុ ១៦ ឆ្នាំសោះ កីឡាករហូឡង់មានកម្ពស់ដល់ទៅ ១,៩៣ ម៉ែត្រ ប៉ុន្តែមិនត្រឹមតែ Willem II និង Groningen ប៉ុណ្ណោះទេ ដែលមើលរំលងសក្ដានុពលរបស់ខ្សែការពារដែលអំណោយទានខាងកម្ពស់នេះសូម្បីកំពូលក្លឹបដូចជា Ajax, PSV និង Feyenoord ក៏យល់ថា Van Dijk មិនសាកសមនឹងចំណូលចិត្តរបស់ពួកគេដែរ។
ប៉ុន្តែ១០ឆ្នាំក្រោយ ខ្សែការពារ Liverpool ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ក្របខ័ណ្ឌបាល់ទាត់កំពូលនៅអង់គ្លេស៕
អាន៖ អតីតប្រធានក្រុម Derby County ឈប់រាប់ បន្ទាប់ពីលោកធ្លាក់ការងារ៤២កន្លែង
អាន៖ Richarlison៖ ៦ឆ្នាំមុនរកតែស្បែកជើងល្អ១គូមិនបាន បច្ចុប្បន្ន Barcelona កំពុងទាក់ទង