តំណាងខេត្ត​ប៉ៃលិន​ មក​លើក​ទឹកចិត្ត​កីឡាករ ​ITF​ ដល់​សហព័ន្ធ​ ក្រោយ​ឈ្នះ​មេដាយ​៥គ្រឿង​ ពីកីឡា​សិស្ស​លើក​ទី១​

  • 2019-06-18 07:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ តង់​ ធារ៉ា​ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ប៉ៃលិន​ និង​តំណាង​គណៈ​អភិបាល​ខេត្ត​ផង​នោះ​ ឆ្លៀត​មក​អបអរ​សាទរ​ និង​ផ្ដល់​ថវិកា​មួយ​ចំនួន​ដល់​កីឡាករ​ កីឡា​ការិនី​កេក្វាន់ដូ​ ITF​ ចំនួន​៥នាក់​ដែល​ឈ្នះ​មេដាយ​៥គ្រឿង​ក្នុង​កម្មវិធី​កីឡា​សិស្ស​លើក​ទី១។​

កីឡាករតំណាងខេត្តប៉ៃលិន

ប្រធាន​មន្ទីរ​អប់រំ​ខាងលើ​នេះ​ កោតសរសើរ​ខ្លាំង​ដល់​ប្អូន​ៗ​កីឡាករ​ កីឡា​ការិនី​របស់​កីឡា​តេក្វាន់ដូ​ ITF ​ប្រកួត​តំណាង​ខេត្ត​ប៉ៃលិន ​ដែល​ខំប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​ដោយ​អស់​ពី​សមត្ថភាព​ ហើយ​ស្វែង​រក​មេដាយ​រហូត​ទៅ​ដល់​៥គ្រឿង​បែប​នេះ។​

កីឡាករតំណាងខេត្តប៉ៃលិន

តំណាង​អភិបាល​ខេត្ត​រូប​នេះ​ក៏​សំណូមពរ​ដល់​ កីឡាករ​ កីឡា​ការិនី​ដែល​ប្រកួត​តំណាង​ខេត្ត​ប៉ៃលិន​ទាំង​អស់​ ត្រូវ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​បង្កើន​សមត្ថភាព​ឲ្យ​ខ្លាំង​ថែម​ទៀត​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​ផ្សេងៗ​ទៀត​នៅ​ពេល​ខាង​មុខ។​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ និង​តបស្នង​ទៅ​និង​ការ​ខំប្រឹង​ប្រែង​រក​បាន​មេដាយ​ ៥គ្រឿង​ នៃ​ព្រឹត្តិការណ៍​កីឡា​សិស្ស​លើក​ទី១​នេះ​ លោក​ តង់​ ធារ៉ា​ បាន​ផ្ដល់​ថវិកា​មួយ​ចំនួន​ដល់​កីឡាករ​តំណាង​ខេត្ត​ប៉ៃលិន​ទាំង​នោះ​ផង​ដែរ។​

ប្រធានសហព័ន្ធបំពាក់មេដាយ

ចំណែក​កីឡាករ​ដែល​តំណាង​អ្នក​ឈ្នះ​មេដាយ​ទាំង​៥គ្រឿង​នោះ​ ក៏​សូម​ថ្លែង​អំណរគុណ​ដល់​លោក​អភិបាល​ខេត្ត​ និង​លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ប៉ៃលិន​ ដែល​មក​លើក​ទឹក​ចិត្ត​ដល់​សហព័ន្ធ​ និង​ផ្ដល់​ថវិកា​មួយ​ចំនួន​ទៀត​នេះ។​ ការ​លើក​ទឹក​នេះ​ បាន​ធ្វើ​ឲ្យ​ពួក​គេ​រឹតតែ​មាន​ទឹក​ចិត្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ ដើម្បី​មាន​ឱកាស​ស្វែង​រក​មេដាយ​ជូន​ខេត្ត​នៅ​កម្មវិធី​ប្រកួត​ធំៗ​លើក​ក្រោយ​ទៀត។​

សិស្សគុនតេក្វាន់ដូ ITF

រំលឹក​ដែរ​ថា​ កីឡា​តេក្វាន់ដូ​ ITF​ របស់​តំណាង​ខេត្ត​ប៉ៃលិន​ បាន​ឈ្នះ​មេដាយ​ចំនួន​៥គ្រឿង​ ក្នុង​នោះ​មាន​មាស​ ៣គ្រឿង​ ប្រាក់​១គ្រឿង​ និង​សំរឹទ្ធ​១គ្រឿង​ ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​លើក​ទី១​ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ចាប់​ពី​ថ្ងៃ​ទី១០​ ដល់​ ១៨​ ខែ​មិថុនា​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​