Eric Pieroun Pen៖​ ខ្ញុំ​មាន​ឈាមជ័រ​ជា​ខ្មែរ​ ខ្ញុំ​ចង់​ជួយ​ប្រដាល់​សកល​លើក​ទង់ជាតិ​លើ​ឆាក​អន្តរជាតិ​

  • 2019-07-15 03:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ WBA​ Asia​ កីឡាករ​ Eric Pieroun Pen​ ដោយ​សារ​តែ​ខ្លួន​មាន​ឈាមជ័រ​ជា​ខ្មែរ​ គឺ​មាន​គំនិត​មួយ​ចង់​ជួយ​លើក​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នៅ​ពេល​ណា​មួយ។​

Eric Pieroun Pen ពេលមកលេងក្លឹប CTT

ជើង​ខ្លាំង​ប្រដាល់​សកល​ខ្មែរ-អាមេរិក​ ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​មក​លេង​កម្ពុជា​នេះ​ ក្រៅ​តែ​ពី​ការ​អរគុណ​ដល់​អ្នក​គាំទ្រ​ហើយ​នោះ​ គឺ​ចង់​បង្ហាញ​គំនិត​របស់​ខ្លួន​ដែល​ចង់​ចូលរួម​ជ្រោមជ្រែង​ប្រដាល់​សកល​តាម​ដែរ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ភាព​រីកចម្រើន។​

អ្នក​ប្រដាល់​ដែល​មាន​ឪពុកម្ដាយ​ជា​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​អាច​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​បាន​ ឬ​អាច​ធ្វើ​ជា​កីឡាករ​ជម្រើស​ជាតិ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដូច​ជា​ស៊ីហ្គេម​ ឬ​កម្មវិធី​ធំៗ​មួយ​ចំនួន​ទៀត។​ «ខ្ញុំ​ចង់​វ៉ៃ​តំណាង​ឲ្យ​កម្ពុជា​ ខ្ញុំ​ចង់​លើក​ទង់ជាតិ​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ ព្រោះ​ខ្ញុំ​ក៏​មាន​ដើម​កំណើត​ជា​ខ្មែរ​ដែរ»​ សម្ដី​ Pieroun​

Eric Pieroun Pen ពេលមកលេងក្លឹប CTT

ក្រៅ​តែ​ពី​ចង់​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ ឬ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​បែប​នេះ​ហើយ​ Pieroun​ អាច​នឹង​មក​ជួយ​បង្ហាត់​បង្រៀន​ ឬ​ចែក​រំលែក​បទ​ពិសោធ​របស់​ខ្លួន​បាន​ថែម​ទៀត​ផង​ ប្រសិន​បើ​សហព័ន្ធ​ត្រូវ​ការ​រូប​គេ​នោះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ Eric Pieroun Pen​ ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ WBA​ Asia​ ថ្មីៗ​នេះ​បន្ទាប់​ពី​ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី​ឲ្យ​សន្លប់​កាល​ពី​ខែ​ឧសភា​ ២០១៩។​ អ្នក​ប្រដាល់​រូប​នេះ​គឺ​លេង​លើ​ប្រភេទ​ទម្ងន់​ Heavyweight៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​