ស្មើយប់មិញនៅ Super Champ ឡុង សំណាង វ៉ៃថៃហូរឈាមដាបពេញមុខ
- 2019-09-09 03:57:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មើយប់មិញនៅ Super Champ ឡុង សំណាង វ៉ៃថៃហូរឈាមដាបពេញមុខ
ចន្លោះមិនឃើញ
បើទោះលទ្ធផលត្រឹមស្មើម្ចាស់ផ្ទះថៃយប់មិញនៅកម្មវិធី Super Champ មែនប៉ុន្តែ ឡុង សំណាង ផ្ដល់មេរៀនយ៉ាងចាស់ដៃដល់ Star Boy វ៉ៃបែកឈាមហូរពេញមុខរហូតត្រូវពេទ្យមើល២-៣ដងថែមទៀតផង។
កូនសិស្សលោក សាលវ័ន្ត ខាងលើនេះ ត្រូវបានគេសរសើរច្រើនមែនទែនក្នុងបណ្ដាញសង្គមហ្វេសបុក ជាពិសេសអ្នកគាំទ្រប្រដាល់គុនខ្មែរតែម្ដង។ ៣ទឹកពេញទាំងកីឡាករខ្មែរ កីឡាករថៃ បើកឆាកប្រយុទ្ធមិនឲ្យពេលវេលាដើរទទេៗនោះឡើយ វ៉ៃប្ដូរទៅប្ដូរមករហូតមានស្នាមបែករៀងៗខ្លួនតែម្ដង។
ឡុង សំណាង ចាប់ផ្ដើមលេងកែងតាំងតែពីទឹកទី១ទៅ ជាពិសេសនោះកែងបុក នៅពេលដែលអ្នកលេងគុនថៃ Star Boy មិនទាន់ប្រយ័ត្នស្រួលបួលផង។ នៅពេលអ្នកប្រដាល់ថៃ ចូលចាប់ឡាំជង្គង គឺតែងត្រូវកែងបត់ និងកែងបុករបស់ សំណាង ជានិច្ច ហើយការត្រូវនេះធ្វើឲ្យ Star Boy បែកឈាមហូរពេញផ្ទៃមុខ រហូតអាជ្ញាកណ្ដាលហៅគ្រូពេទ្យមកពិនិត្យ២-៣ផងដែរ។
ទោះជាពួកគេបែករៀងៗខ្លួនយ៉ាងនេះក្ដី ប៉ុន្តែមិនបានបង្អាក់ការប្រកួតនោះឡើយ ពោលការប្រកួតរវាង ឡុង សំណាង និង Star Boy បន្តរហូតបញ្ចប់ទឹកទី៣ ហើយការប្រកួតនេះគឺជក់ចិត្តសម្រាប់អ្នកទស្សនាតែម្ដងដោយសារតែការវ៉ៃប្ដូរទៅមក។
រំលឹកដែរថា ឡុង សំណាង និងកីឡាករម្ចាស់ផ្ទះថៃ Star Boy បានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ នាជំនួបគូឯកប្រចាំសង្វៀន Super Champ ម្សិលមិញនេះ។ ក្រៅពី ឡុង សំណាង ក៏មានកីឡាករខ្មែរ១រូបទៀតដែរ គឺ យ៉ន ដារ័ត្ន ចាញ់ពិន្ទុកីឡាករថៃ៕
វីដេអូប្រកួត៖
ឃើញ Khabib ឈ្នះម្សិលមិញ McGregor បបួលវាយគ្នាម្ដងទៀតនៅរុស្សី
Ramos ស្មើកំណត់ត្រា Casillas ជាកីឡាករលេងឲ្យអេស្ប៉ាញច្រើនបំផុត
ត្រឹមជាអ្នករោងចក្រប៉ុណ្ណោះ តែចិត្តល្អផ្ដល់ថវិកាលើកទឹកចិត្តកីឡាករថែមទៀតផង