ក្លាសេ​សាច់​មាន់​ដល់​កក អាច​កាត់​បន្ថយ​មេរោគ

  • 2014-11-19 17:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ផ្នែក​សុខភាព​ម្នាក់ នៅ​ប្រទេស​អង់គ្លេស បាន​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ថា គ្រួសារ​ទាំង​ឡាយ​គួរ​ក្លាសេ​សាច់​មាន់​ដល់​កក ប្រសិន​បើ​ចង់​ជៀស​ឆ្ងាយ​ពី​សារធាតុ​ពុល និង​មេរោគ​ដែល​មាន​នៅ​ក្នុង​សាច់​មាន់​នោះ។

 

 សាច់​មាន់​​ច្រក​​ថង់​ក្លាសេ​នៅ​កន្លែង​កក

 

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​អ្នក​លក់ ក៏​ដូចជា​មន្ត្រី​ពាក់​ព័ន្ធ បាន​ទទួល​ស្គាល់​ថា មេរោគ​ប្រភេទ campylobacter ពិត​ជា​រីក​ដុះដាល​ពាសពេញ​កសិដ្ឋាន​ដែល​ចិញ្ចឹម​សត្វ​បក្សី ប៉ុន្តែ​ពុំ​ដែល​មាន​ចំណាត់​ការ​ណា​មួយ​ដើម្បី​បញ្ចៀស​បញ្ហា​ទាំង​នេះ​ឡើយ។ ជំនួស​មក​វិញ មន្ត្រី​ផ្នែក​សុខភាព​សាធារណៈ​របស់​អង់គ្លេស បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​អ្នក​ទទួល​ទាន​សាច់​មាន់​ទាំង​នោះ ការពារ​ខ្លួន​ពី​មេរោគ ដោយ​ក្លាសេ​មាន់​ទាំង​នោះ​រហូត​ដល់​កក បន្ទាប់​ពី​ទិញ​រួច និង​មុន​ពេល​ចម្អិន។

 

​​មន្ត្រី​សុខភាព​ឈ្មោះ Frieda Jorgensen បាន​បញ្ជាក់​ថា ក្លាសេ​សាច់​មាន់​ដល់​កក អាច​កាត់​បន្ថយ​បាន​រហូត​ដល់​ទៅ ៩០​ភាគ​រយ នៃ​​ចំនួន​មេរោគ campylobacter ដែល​មាន​នៅ​ក្នុង​សាច់​មាន់​នោះ។ ទោះ​យ៉ាង​ណា ក្រុម​អតិថិជន​បាន​និយាយ អ្នក​លក់​គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​អាហារ​ដែល​ពួក​គេ​ទិញ។ ​

 

មេរោគ​ប្រភេទ campylobacter ដែល​មាន​នៅ​ក្នុង​សាច់​មាន់

 

ជា​ទូទៅ​មាន់ ៦​ក្បាល​ ក្នុង​ចំណោម ១០​ក្បាល ដែល​លក់​នៅ​តាម​ផ្សារ​ទំនើប​មាន​ផ្ទុក​មេរោគ​តូច​ៗ​ដ៏​សាហាវ​​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​កន្លះ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ ក្នុង​ចំណោម​នោះ ប្រហែល ១០០​នាក់​បាន​ស្លាប់​ដោយសារ​ការ​ក្អួត​ចង្អោរ និង​បញ្ហា​ក្រពះ។ នេះ​បើ​គេ​គិត​តែ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​មួយ​ប៉ុណ្ណោះ៕

 

ចុចអាន៖ ហេតុផល​៨​យ៉ាង​ដែល​អ្នក​​គួរ​ញ៉ាំ​​ត្រី​បន្ថែម​ទៀត

 

ចុចអាន៖ ផឹក​ទឹក​ដោះ​គោ​ច្រើន គ្មាន​ប្រយោជន៍ ហើយ​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ dailymail

អត្ថបទថ្មី