ស្អែកនេះ realme នឹងប្រាប់តម្លៃលក់ស្មាតហ្វូនកាមេរ៉ា ៣ ថ្មធំនិង UI ផ្ទាល់ខ្លួនដំបូងគេជាផ្លូវការនៅខ្មែរ

  • 2020-03-03 09:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងកំឡុងខែកុម្ភៈកន្លងទៅនេះ realme c series បានដាក់ប្រកាសផ្លូវការនៅលើទីផ្សារជាច្រើន ជាបន្តបន្ទាប់។ វាគឺជាស្មាតហ្វូនស្តេចហ្គេមកំរិតថវិការមធ្យមនិងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ឥណ្ឌានិងទីផ្សារជាច្រើនទៀត។

ជាពិសេសគឺនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ត្រឹមតែរយៈពេល ១ នាទីក៏លក់បានដល់ទៅ ៥០០០ គ្រឿង ហើយ ៥ នាទីក្រោយនៅលើឧស្សាហកម្មផ្សេងៗលក់បានដល់ទៅ ១០០០០ គ្រឿង ។

realme C3

realme C3 គឺជាទូរសព្ទដំបូងគេដែលបំពាក់ដោយបន្ទះឈីប Helio G70 ហើយបន្ទះឈីបនេះបានទទូលការការវាយតម្លៃខ្ណស់នៅលើគេហទំព័រAntutu ដែលទទួលបានពិន្ទុខ្ពស់រហូតជាង190000ពិន្ទុ។អាចនិយាយបានថាជាបន្ទះឈីបដែលមានគុណភាពល្អ នឹងធ្វើអោយការលេងហ្គេមមានភាពរលូន។

ជាមួយគ្នានេះដែរ ទូរសព្ទ realme C3 នេះក៏បានភ្ជាប់ជាមួយនឹងថាមពលថ្មធំ5000mAh និងអេក្រង់ ៦,៥ អ៊ិញដែលមិនត្រឹមតែអាចនាំអោយអ្នកនូវបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យនោះទេថែមទាំងអាចបំពេញនូវតម្រូវការអ្នកទាំងអស់គ្នាដែលអាចកាន់ថ្មបានយូរទៀតផង។

realme C3 នេះគឺបានបំពាក់នូវកាមេរ៉ាក្រោយ ៣ គ្រាប់ (12MP+2MP+2MP) និងម៉ាក្រូលេន 4cm ដែលអាចបំពេញតម្រូវការការថតរូបបានយ៉ាងល្អ។ បើតាមដឹង realme អាចនឹងក្លាយជាទូរសព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ​ realme UI ដំបូងគេ។

ហើយនៅថ្ងៃស្អែកនេះ realme នឹងដាក់ប្រកាសតម្លៃលក់របស់ realme C3 ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា មិនដឹងថានឹងមាននាំអ្វីភ្ញាក់ផ្អើលសម្រាប់អ្នកទាំងអស់គ្នា សូមទន្ទឹមរង់ចាំទាំងអស់គ្នា៕

អត្ថបទ៖ រក្សា