ជំនឿ​ហ្វីលីពីន​អ្វី​ខ្លះ​ដូច​ខ្មែរ?

  • 2014-11-20 21:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណា​បោស​សម្អាត​​ផ្ទះ​ពេល​យប់ អ្នក​នោះ​នឹង​បាត់​បង់​លាភ​ឬ​ទ្រព្យសម្បត្តិ។ នេះ​ជា​អប្បិយជំនឿ​មួយ​ក្នុង​ចំណោម​ជំនឿ​រាប់​រយ​​រាប់​ពាន់​របស់​​ហ្វីលីពីន ដែល​ដូច​នឹង​ជំនឿ​របស់​ខ្មែរ​ដែរ។ ក្រៅ​ពី​​ជំនឿមួយ​​នេះ តើ​ជំនឿ​អ្វី​ទៀត​ដែល​ដូច​ខ្មែរ? ​​

 

 

ជំនឿ​សំណាង​ល្អ

 

១. បាច​អង្ករ​ពេល​រៀបការ នឹង​នាំ​ភាព​ចម្រុងចម្រើនដល់​គូស្វាមី​ភរិយា​ថ្មី ហើយ​ពួកគេ​នឹង​​មាន​កូន​ល្អៗ។

 

២. បើ​នារី​ណា​ម្នាក់​កាន់​សំលៀកបំពាក់​​កូន​ក្រមុំ នារី​នោះ​នឹង​រៀបការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។

 

៣. បើក​បង្អួច​នៅ​ពេល​ព្រឹក​ព្រលឹម សំណាង​នឹង​មក​រក។

 

៤. ក្មេង​កើត​មាន​ស្នាម​ដៅ​លើ​ដង​ខ្លួន ក្មេង​នោះ​ជា​ក្មេង​នាំ​លាភ​សំណាង។

 

៥. បើ​អ្នកណា​ឃើញ​ពស់​វារ​កាត់​ផ្លូវ អ្នក​នោះ​​នឹង​មាន​សំណាង។

 

៦. បើ​សុក​ម្ដាយ​មិន​ត្រូវ​គេ​យក​ទៅ​កប់​ទេ ក្មេង​នឹង​មាន​បញ្ហា។

 

៧. មនុស្ស​ត្រចៀក​ធំ នឹង​មាន​អាយុ​វែង។

 

៨ .ក្មេង​កើត​មក​មាន​ម្រាមដៃ​លើស ជា​ក្មេង​មាន​សំណាង។

 

៩. បួងសួង​សុំ​អ្វី​ពេលទេពច្យុតិចុះ ការ​បួងសួង​នឹង​ក្លាយ​ជា​ការពិត។ ​ ១០. អ្នក​ណា​មាន​កូន​កើត​មក​ត្រចៀកថ្លង់ អ្នកនោះ​មាន​សំណាង។

 

ជំនឿសំណាង​អាក្រក់

 

១. ស្ត្រី​មិន​គួរ​ល​សំលៀកបំពាក់ មុន​ពេល​រៀបការ​ទេ បើ​មិន​ដូច្នេះ​ពិធី​នឹង​មិន​កើត​ឡើង​ឡើយ។

 

២. បើ​អ្នកណា​ឃើញ​ឆ្មា​ខ្មៅ​ឆ្លងកាត់​ផ្លូវ អ្នក​នោះ​នឹង​មាន​រឿង​អាក្រក់​កើតឡើង។

 

៣. ពេល​កំពុង​ធ្វើ​ផ្ទះ ហើយ​ជាង​ជួប​គ្រោះ​ថ្នាក់​អ្វី​មួយ ម្ចាស់​ផ្ទះ​នឹង​ជួប​តែ​រឿង​អកុសល​ក្នុង​ជីវិត។ ​ ៤. ស្ត្រី​ណា​ច្រៀង​ពេល​កំពុង​ដាំបាយ ​ឬ​ចម្អិន​អាហារ ស្ត្រី​នោះ​នឹង​បាន​ប្ដី​ពោះម៉ាយ។ ​​ ៥. បើ​ស្ត្រី​ណា​កាត់​សក់​ពេល​មាន​ផ្ទៃពោះ កូន​កើត​មក​នឹង​មាន​សក់​តិច។

 

៦. ក្មេង​ណា​ដេក​លើ​តុ ធំ​ឡើង​នឹង​រៀបការ​ជាមួយ​ស្ត្រី​មេម៉ាយ។

 

៧. បើ​អ្នកណា​​ឱ្យ​លុយ​គេ​តាម​បង្អួច អ្នកនោះ​នឹង​ក្រ។

 

៨. អ្នកណា​សិតសក់​មុខ​សាកសព សក់​អ្នកនោះ​នឹងចេះ​តែ​​ជ្រុះ។

 

៩. ពេល​ឆ្មា​លេង​ទឹក នឹង​មាន​ព្យុះ​កើត​ឡើង។

 

១០. គេ​មិន​ដែល​សង់​បំណុល​ពេល​យប់​ទេ ព្រោះ​នឹង​មាន​សំណាង​អាក្រក់៕

 

ចុច​អាន! ជំនឿ​ឆ្មា​ខ្មៅ​កន្លង​សព ស្ដាប់​ហើយ​ព្រឺក្បាល​ខ្ញាក!

 

ចុច​អាន! ក្បួន​​​ជ្រើស​​​ឆ្នាំ​​​យក​បុត្រ​ធីតា​ កុំ​ឲ្យ​ឆុង​រក​ស៊ី​មាន​បាន

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ philippineculture

អត្ថបទពេញនិយម