អីចឹង​មែន​អត់ Cloud Storage សម្លាប់​ទូរសព្ទ Memory ខ្ពស់?

  • 2014-12-01 18:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​សេវាកម្ម Store ទិន្នន័យ​អនឡាញ Cloud Storage កំពុង​រីក​ដុះដាល និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់ ការ​ជ្រើសរើស​ទូរសព្ទ​ដែល​មាន Memory ខ្ពស់ ហាក់​លែង​ជា​ទី​ចាប់​អារម្មណ៍​ និង​ដែល​បាន​​នាំ​ឲ្យ​តម្រូវការ​ទិញ​ប្រើប្រាស់​មាន​ការ​​ធ្លាក់​ចុះ។

 

 

លោក ប៊ុន ហុង ម្ចាស់​ហាង​លក់​ទូរសព្ទ​អង្គរ​ធំ​ប្រាប់​ថា ជាការ​ពិត​ណាស់​ទី​ផ្សារ​ប្រទេស​កម្ពុជា គេ​​និយម​ប្រើទូរសព្ទ​ដែល​មាន​ទំហំ Memory តូច ដោយសារ​កត្តា​តម្លៃ​និង​ការ​ប្រើប្រាស់។

 

"ពេលនេះ​ចាប់​ផ្តើម​មាន​សេវាកម្ម Cloud Storage ដែល​អាច​ផ្ទុក​ទិន្នន័យ​អនឡាញ​ថែម​ទៀត ដែល​នេះ​ធ្វើ​ឲ្យ​ការ​លក់​ទូរសព្ទ​ដែល​មាន Memory ខ្ពស់​កាន់​តែ​ធ្លាក់​ចុះ"។

 

“ក្នុង​មួយ​ខែៗ​លក់​បាន​ ១ ទៅ ២ គ្រឿង​ប៉ុណ្ណោះ ហើយ​ក៏​មិន​សូវ​មាន​គេ​សួរ​នាំ​ច្រើន​នោះ​ដែរ”។ នេះ​ជា​ការ​ត្អូញត្អែរ​របស់​អាជីវករ​លក់​ទូរសព្ទ​មួយ​រូប​ទៀត។

 

លោក សុធី ម្ចាស់​ហាង​លក់​ទូរសព្ទ​ដៃ​សុធី​ប្រាប់​ថា តម្លៃ​ខុស​គ្នា​ពី​១០០ ទៅ ២០០ ដុល្លារ​អតិថិជន​ភាគ​ច្រើន​គេ​ជ្រើសរើស​យក​ទូរសព្ទ​ដែល​មាន​ Memory ​តូច ដែល​​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​ប្រើប្រាស់។ សេវាកម្ម Store ទិន្នន័យ​មាន​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ទីផ្សារ​លក់​ទូរសព្ទ​ដែល​មាន​ទំហំ​ធំ​គឺ​ពិបាក​លក់​ចេញ​តែ​ម្តង។

 

ម្ចាស់​ហាង​រូប​នេះ​បន្ត​ថា ទូរសព្ទ Memory ខ្ពស់​ឬ​ទាប​ សមត្ថភាព​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​ខុស​គ្នា​តែ​ត្រង់​តម្លៃ​ថោក​និង​ថ្លៃ​ជាង​តែ​ប៉ុណ្ណោះ។

 

ជា​អ្នក​និយម​ប្រើ​សេវា Cloud Storage ជា​ប្រចាំ​មួយ​រូប​លោក​ជា​ សំណាង និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា ការ​ទិញ​ទូរសព្ទ​ដែល​មាន Memory ខ្ពស់ ហើយ​ដែល​មាន​តម្លៃ​ថ្លៃ​ជា​ការ​ចំណាយ​លុយ​ឥត​ប្រយោជន៍ ខណៈ​ដែល​មាន​សេវា​កម្ម​ជាច្រើន ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​អាច Store ទិន្នន័យ​ដោយ​ឥត​គិត​ថ្លៃ។ ជាក់ស្តែង សេវាកម្ម iCloud,Drop Box និង SkyDrive ជា​ដើម ​អ្នក​ប្រើប្រាស់​អាច Store ទិន្នន័យ​​ជា​ច្រើន GB ហើយ​ក៏​មាន​សុវត្ថិភាព​នោះ​ដែរ។

 

ជាមួយ​សមត្ថភាព​ផ្ទុក​ទិន្នន័យ​ដ៏​អស្ចារ្យ សេវាកម្ម Cloud Storage ធ្វើ​ឲ្យ​គេ​ងាយស្រួល​ក្នុង​ការ​ទុក​ដាក់​ឯកសារ​បាន​ទាំង​សុវត្ថិភាព​និង​អាច​ប្រើប្រាស់​បាន​គ្រប់​ទី​កន្លែង។

 

អាន​អត្ថបទ៖ ជន​អនាមិក​លួច​ជ្រៀត​ចូល​ Facebook កាន់​តែ​ក្តៅ​គគុក​ផ្អើល​អ្នក​កម្សាន្ត​តៗ​គ្នា

អាន​អត្ថបទ៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

អាន​អត្ថបទ៖​ ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

 

អត្ថបទ៖ ដារ៉ា​ឆានី