K-Keyboard ក្តារចុចស្តង់ដាថ្មី រូបរាងកាន់តែឡូួយលើ iOS
- 2015-01-28 17:04:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
K-Keyboard ក្តារចុចស្តង់ដាថ្មី រូបរាងកាន់តែឡូួយលើ iOS
ចន្លោះមិនឃើញ
K-Keyboard ជាក្ដារចុចខ្មែរថ្មីមួយប្រភេទទៀត សម្រាប់ដំណើរការនៅលើ iOS ដែលមានការរចនាតាមស្តង់ដា លឿននិងងាយស្រួលក្នុងការប្រើប្រាស់។
លោក លិន ប៊ុនចាន់ ជាអ្នកអភិវឌ្ឍក្តារចុច K-Keyboard បានឲ្យដឹងថា K-Keyboard មានរូបរាង ស្អាត លឿន បើប្រៀបធៀបនឹងក្ដារចុចខ្មែរដទៃទៀត។ K-Keyboard ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងជាមួយគ្រាប់ Key ស្អាតមានរបៀបរៀបរយលក្ខណៈស្តង់ដាដូចក្ដារចុច iOS system របស់ Apple។
K-Keyboard ទើបតែចេញឲ្យប្រើប្រាស់កាលពីថ្ងៃទី ១៨ នៅលើ App Store។ ការរៀបចំធ្វើក្តារចុចមួយនេះប្រើពេលរយៈពេលជាង១ខែ ដើម្បីបញ្ចប់ដោយជោគជ័យ។
ប៊ុនចាន់បានបន្ថែមថា ការបង្កើតក្តារចុចពិតជាមិនស្រួលទេ ដើម្បីធ្វើឲ្យបានល្អហើយស្អាតដូចក្ដារចុចរបស់ Apple។ ម្យ៉ាងវិញទៀតត្រូវការពេលវេលាច្រើនសម្រាប់ការស្រាវជ្រាវ រកវិធីធ្វើឲ្យគ្រាប់ Key ផុសឡើងដូច system keyboard និងត្រូវរៀបចំឲ្យ ក្ដារចុច អាចផ្ដេក ឬ បញ្ឈរមើលទៅមានរបៀបនិងទាក់ទាញ។
ការអភិវឌ្ឍក្តារចុច K-Keyboard របស់ ប៊ុនចាន់ ជាការអភិវឌ្ឍបន្ត បន្ទាប់ពីលោកបានបង្កើតក្តារចុចខ្មែរនៅ AppStore កាលពីជំនាន់មុនៗនិងមានការគាំទ្រពីប្រិយមិត្តជាច្រើន។
ប្រិយមិត្តអាចចូលទៅកាន់ AppStore ដោយផ្ទាល់ដោយវាយពាក្យថា K-Keyboard ឬចុចត្រង់នេះ... ដើម្បីទាញយកដោយផ្ទាល់។
http://youtu.be/DQxzuYh9wAE
ចុចអាន៖ ស្នាដៃរចនាតួអង្គ Asva The Monkey ឈ្នះពានរង្វាន់នៅប្រទេសជប៉ុន
ចុចអាន៖ Osja Studio តំណាងឲ្យកម្ពុជាដណ្ដើមមេដាយមាសផ្អើលសមាជិកអាស៊ាន
អត្ថបទ៖ ដារ៉ាឆានី