ត្រណម​សំខាន់​ៗ​ មិន​ត្រូវ​ឲ្យ​កើត​​ឡើង​ពេល​​ចូល​ឆ្នាំ​ចិន​ ៣​ ថ្ងៃ​នេះ​

  • 2015-02-19 17:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ ៣ ​ថ្ងៃនេះ ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ គេ​ចាត់ទុកជា​ថ្ងៃ​ពិសេស​បំផុត​ ដែល​មិន​ត្រូវ​ធ្វើ​អ្វី​ល្អក់កករ​ ឬ​នាំ​ឱ្យ​ប៉ះពាល់​ដល់​មង្គល ឬ​ដល់​ឆ្នាំ​ថ្មី​ឡើយ ​ផ្ទុយ​ទៅ​វិញ​គេ​ត្រូវ​ធ្វើ​​អ្វី​ឱ្យ​សប្បាយ​ៗ​ នាំ​សិរី​សួស្ដី​ចូល​ដល់​ខ្លួន​ និង​ ក្រុម​គ្រួសារ​។ ​ខាង​ក្រោម​នេះ​ គឺ​ជា​ត្រណម​តាម​ក្បួន​ចិន​​មួយ​ចំនួន​ ដែល​​មិន​ត្រូវ​ឱ្យ​កើត​មាន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​ អំឡុង​ពេល ​៣ ​ថ្ងៃ​នេះ​៖

 

 

១ ត្រណម​​មិន​យំ

មិន​ត្រូវ​ឈ្លោះប្រកែក​គ្នា (​នាំ​ឱ្យ​កើត​មានទុក្ខ​សោក​ពេញ​១​ឆ្នាំ​)

៣ មិន​ត្រូវ​បោក​គក់​សំលៀក​បំពាក់

៤ ​មិន​ត្រូវ​កាត់សក់ ក្រចកដៃ

៥ មិន​ត្រូវ​ប្រមូល​លុយ​ពី​អ្នក​ជំពាក់​បំណុល

៦ មិន​ត្រូវ​ទិញ​សៀវភៅ​ពេល​ចូល​ឆ្នាំ​ចិន​ទេ​

៧ មិន​គួរ​ប្រើ​កាំបិត ឬ​កន្ត្រៃ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ព្រោះ​គេ​មាន​ជំនឿ​ថា នេះ​ជា​ការ​កាត់​ជោគ​លាភ ហើយ​បើ​មាន​មុត​ដៃ​ជើង​ផង គឺ​កាន់​តែ​ជួប​រឿង​អាក្រក់​ថែម​ទៀត។

៨ មិន​ឱ្យ​បែក​ចាន ឬ​កែវ​ ព្រោះ​បើ​មាន​បង្ក​ឱ្យ​ប្រេះស្រាំ ឬ​ធ្លាក់ បែក​ គឺ​ជា​ការ​នាំ​ឱ្យ​បាត់​បង់​ជោគ​លាភ ហើយ​ជីវិត​ក្នុង​ឆ្នាំ​នោះ​នឹង​ជួប​តែ​រឿង​ប្រេះ​ឆា​ពុំ​សូវ​មាន​សេចក្ដី សុខ​ឡើយ៕

 

ប្រភព៖ ​ក្បួន​ទស្សន៍ទាយ ​លោក​គ្រូ​ចិន​សែ កុក ឡុង អត្ថបទ៖ យិន សំបូរ​