ជម្រើសជាតិប្រមូលផ្ដុំម្សិលមិញ ត្រៀមប៉ះម៉ាកាវ វគ្គជម្រុះ FIFA World Cup
- 2015-02-20 18:15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសជាតិប្រមូលផ្ដុំម្សិលមិញ ត្រៀមប៉ះម៉ាកាវ វគ្គជម្រុះ FIFA World Cup
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានសមាជិកជាង ៣០ នាក់បានប្រមូលធ្វើការប្រមូលផ្ដុំកាលពីថ្ងៃទី ១៩ ម្សិលមិញ ទៅទីលានមជ្ឍមណ្ឌល និង សាលាបាល់ទាត់ជាតិបាទី ដើម្បីត្រៀមប្រកួតជាមួយក្រុមម៉ាកាវ ក្នុងវគ្គជម្រុះដំបូងនៅតំបន់អាស៊ី នៃបានរង្វាន់ FIFA World Cup 2018 ខាងមុខ។
ក្រុមជម្រើសជាតិកម្ពុជាពេលប្រកួតមិត្តភាពនាពេលកន្លងមក
ក្នុងចំណោមកីឡាករទាំងអស់នេះ លោកគ្រូបង្វឹក Lee Tae Hoon នឹងជម្រុះចេញខ្លះដើម្បីត្រៀមស្វាគមន៍ក្រុមម៉ាកាវ ក្នុងជំនួបជើងទី១ នៅថ្ងៃទី ១២ មីនា ឆ្នាំ ២០១៥ ស្របពេលជើងទី២ ត្រូវចេញទៅប្រកួតនៅម៉ាកាវ វិញម្ដងនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៥។
Sabay នឹងស្វែងរកព័ត៌មានបន្ថែមជុំវិញក្រុមជម្រើសជាតិជូនប្រិយមិត្តជាបន្តបន្ទាប់។
អត្ថបទពាក់ព័ន្ធ៖ វីដេអូជម្រើសជាតិ ចាញ់ក្រុម Hwaseong FC ៥ ទល់ ២
បញ្ជីឈ្មោះជម្រើសជាតិត្រៀមជម្រុះ FIFA World Cup 2018 | |||
ថ្នាក់ដឹកនាំ | |||
ល.រ | ឈ្មោះ | តួនាទី | មកពី |
១ | ឆាំង ពិសិដ្ឋ | អ្នកចាត់ការ | FFC |
២ | Lee Tae Hoon | គ្រូបង្វឹក | FFC |
៣ | អ៊ុង កងយ៉ានិត | គ្រូជំនួយ | អគ្គស្នងការនគរបាលជាតិ |
៤ | អ៊ុំ សាវង្ស | គ្រូជំនួយ | FFC |
៥ | ហោ សុខហេង | គ្រូជំនួយ | ក្រសួងការពារជាតិ |
៦ | អ៊ិន សុខា | គ្រូអ្នកចាំទី | ស្វាយរៀង |
៧ | ហៃ សក្ខរី | ពេទ្យ | ណាហ្គាវើល |
កីឡាករទាំង ៣២ នាក់ | |||
១ | ធារី ចន្ថាប៊ីន | ខ្សែបម្រើ | ភ្នំពេញក្រោន |
២ | វ៉ា ឃ្វីនទីន | ខ្សែបម្រើ | ភ្នំពេញក្រោន |
៣ | សុះ ស៊ូហាណា | ខ្សែបម្រើ | ភ្នំពេញក្រោន |
៤ | ង៉យ ស្រ៊ីន | ខ្សែការពារ | ភ្នំពេញក្រោន |
៥ | សារី ម៉ាត់ណូរ៉ូទីន | ខ្សែបម្រើ | ភ្នំពេញក្រោន |
៦ | ថោង ដា | ខ្សែការពារ | ភ្នំពេញក្រោន |
៧ | ស៊ូ យ៉ាទី | អ្នកចាំទី | បឹងកេតអង្គរ |
៨ | រស់ សំអឿន | ខ្សែការពារ | បឹងកេតអង្គរ |
៩ | ឃួន ឡាបូរ៉ាវី | ខ្សែប្រយុទ្ធ | បឹងកេតអង្គរ |
១០ | សុខ សុវណ្ណ | ខ្សែការពារ | បឹងកេតអង្គរ |
១១ | ស៊ុន សុវណ្ណរិទ្ធី | ខ្សែបម្រើ | ណាហ្គាវើល |
១២ | ស៊ុន សុបញ្ញា | ខ្សែបម្រើ | ណាហ្គាវើល |
១៣ | ឆេង ម៉េង | ខ្សែបម្រើ | ណាហ្គាវើល |
១៤ | ប្រាក់ ចាន់រតនា | ខ្សែបម្រើ | ណាហ្គាវើល |
១៥ | សុខ ចាន់រស្មី | ខ្សែប្រយុទ្ធ | ត្រាយអាស៊ី |
១៦ | សួង វីរៈ | ខ្សែបម្រើ | ត្រាយអាស៊ី |
១៧ | អ៊ុំ សេរីរ័ត្ន | អ្នកចាំទី | ក្រសួងការពារជាតិ |
១៨ | ឈិន ឈឿន | ខ្សែបម្រើ | ក្រសួងការពារជាតិ |
១៩ | មួង មករា | ខ្សែបម្រើ | ស្វាយរៀង |
២០ | ហួយ ផល្លីន | ខ្សែបម្រើ | ស្វាយរៀង |
២១ | សំអឿន ពិដោ | ខ្សែបម្រើ | ស្វាយរៀង |
២២ | នេន សុធារ័ត្ន | ខ្សែការពារ | ស្វាយរៀង |
២៣ | មួន ណារ៉ា | ខ្សែការពារ | ស្វាយរៀង |
២៤ | ណុប តុលា | ខ្សែប្រយុទ្ធ | ស្វាយរៀង |
២៥ | សឿយ វិសាល | ខ្សែការពារ | ស្វាយរៀង |
២៦ | ប្រាក់ មុន្នីឧត្តម | ខ្សែបម្រើ | ស្វាយរៀង |
២៧ | សាយ ពិសិដ្ឋ | ខ្សែការពារ | អគ្គស្នងការនគរបាលជាតិ |
២៨ | ប្រាក់ ភារុណ | អ្នកចាំទី | អគ្គស្នងការនគរបាលជាតិ |
២៩ | សាន ធីដេត | ខ្សែការពារ | អគ្គស្នងការនគរបាលជាតិ |
៣០ | ស៊ុប រ៉ាវី | ខ្សែការពារ | អគ្គស្នងការនគរបាលជាតិ |
៣១ | រ៉ឹង ប៊ុនហៀង | ខ្សែការពារ | បៀលប្រាយ |
៣២ | ស៊ឹម វុត្ថា | ខ្សែប្រយុទ្ធ | Albirex Niigata PP |