ទៅរួចដែរ ផ្សាំចេកឲ្យចេញត្រយូងចំពាក់កណ្ដាលដើម?
- 2015-02-21 15:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅរួចដែរ ផ្សាំចេកឲ្យចេញត្រយូងចំពាក់កណ្ដាលដើម?
ចន្លោះមិនឃើញ
ថ្មីៗនេះ មានការជជែកគ្នាយ៉ាងក្ដៅគគុក ក្រោយមានការចែករំលែកជាហូរហែនៃរូបភាព ដើមចេកផ្សាំឲ្យចេញត្រយូងចំពាក់កណ្ដាលដើម។ មានអ្នកលេងហ្វេសប៊ុកខ្លះជឿថានេះ ជាបច្ចេកទេសកសិកម្មថ្មីអស្ចារ្យ ខណៈដែលអ្នកខ្លះទៀត គិតថា រូបភាពនោះ គឺជាការបោកប្រាស់ទៅវិញ។ តើពិតជាមានបច្ចេកទេសផ្សាំដើមចេកឲ្យចេញត្រយូងពីរតង់បែបនេះ ឬយ៉ាងណា? ជុំវិញបញ្ហានេះដែរ មន្ត្រីផ្នែកទំនាក់ទំនងរបស់អង្គការ CEDAC អ្នកស្រី អង្គារសាឍ ពន្យល់ថា៖ "ខ្ញុំបានឃើញរូបភាពគេផ្សាំដើមចេក ឲ្យចេញត្រយូងពាក់កណ្ដាលដើមនេះលើបណ្ដាញហ្វេសប៊ុកដែរ តែមិនច្បាស់ថានៅខ្មែរយើង ឬយ៉ាងណានោះទេ"។ មន្ត្រីនៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC ) ដដែលរូបនេះ បន្ថែមទៀតថា៖ ទោះបីជាយ៉ាងណា ខាងអង្គការ CEDAC មិនទាន់បានធ្វើការពិសោធន៍ឲ្យបានជាក់លាក់នៅឡើយទេ ហើយអង្គការរបស់អ្នកស្រីក៏កំពុងតែ ចង់ដឹងប្រភពនៃរូបដើមចេកផ្សាំចេញត្រយូងពាក់កណ្ដាលដើមនេះដែរ។ ត្បិតអី រាល់បច្ចេកទេសកសិកម្មថ្មីៗ ដែលខាងអង្គការលោកស្រីបានរកឃើញ សុទ្ធតែឆ្លងកាត់ការធ្វើពិសោធន៍ពីរបីដង ចេញលទ្ធផលជាផ្លែផ្កាជាមុនសិន ទើបហ៊ានអះអាងថា ពិត និងធ្វើការបណ្ដុះបណ្ដាលបន្ត៕
ទោះបីជាយ៉ាងណា sabay គ្រាន់តែចែករំលែកបន្តប៉ុណ្ណោះ ពិត ឬមិនពិត ទុកឲ្យប្រិយមិត្តជាអ្នកពិចារណាទៅចុះ!
ចុះប្រិយមិត្តវិញ យល់ថា រូបភាពខាងក្រោមនេះអាចទៅរួចដែរ ឬទេ? អត្ថបទ៖ យិន សំបូរ រូបភាព៖ ហ្វេសប៊ុក