មតិ​​ចម្រូងចម្រាសរឿង GalaxyS6 មាន​រូបរាង​ស្រដៀង​ iPhone6​

  • 2015-03-04 16:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣ ​ថ្ងៃ​កន្លង​ទៅ​ហើយ​ស្មាតហ្វូន​ត្រកូល​ S នៃ​ក្រុមហ៊ុន​ Samsung ជំនាន់​ទី ៦ ប្រកាស​ជា​ផ្លូវការ​ដោយ​មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​ iPhone 6/6Plus របស់​ក្រុម​ហ៊ុន​យក្ស​ Apple។ ដូច​នេះ​មាន​យុវវ័យ​ក៏​ដូច​ជា​ប្រិយមិត្ត Apple និង Samsung បាន​បញ្ចេញ​មតិ​វាយ​តម្លៃ​ខុស​ៗ​គ្នា​រវាង​ស្មាតហ្វូន​ទាំង​ ២ នេះ​។

 

 

លោក អឿន វណ្ណារ៉ា មន្ត្រី​ក្រប​ខណ្ឌ​រដ្ឋ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា Galaxy S6 របស់​ Samsung ជំនាន់​ថ្មី​នេះ​មិន​ចម្លង​រាង​ពី iPhone ទេ។ លោក​បន្ត​ថា ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ភ្លេច​ថា ពី​មុន​រូបរាង​របស់ iPhone បែប​ណា ហើយ ទូរសព្ទ​របស់​ក្រុម​ហ៊ុន Samsung គឺ​មាន​រូប​រាង​មូល​តាំង​ពី​យូរ​ណាស់ ហើយ​មាន​អេក្រង់​ធំ​ទៀត តែ iPhone 6 Plus ទេ​ដែល​ចម្លង​ចេញ​ពី Samsung និង HTC បើ​និយាយ​ពី​លក្ខណៈ សម្បត្តិ Samsung កាន់​តែ​អស្ចារ្យ។

 

ចំណែក​លោក ឈាង សីហនីវត្តន៏ និស្សិត​ពេទ្យ​មួយ​រូប បាន​ដឹង​ថា​ដែរ​ថា ស្មាតហ្វូន​ទាំង​ ២ នេះ​គឺ​មិន​ដូច​គ្នា​ ១០០ ភាគរយ​ទេ​គ្រាន់​តែ​ប្រហាក់​ប្រហែល​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា បើ​និយាយ​កាល​ពី​មុន​​មាន​អ្នក​បង្អាប់ Apple ថា​ដោះ​ថ្ម​មិន​បាន តែ​ឥឡូវ​បែរ​ជា Samsung ធ្វើ​ដោះ​ថ្ម​អត់​បាន​ដែរ។

 

បើ​គិត​ទៅ​តាម​ខ្ញុំ​ស្មាន៖ "លើ​កាមេរ៉ា​វិញ​មិន​បាន​ចម្លង​គ្នា​មែន​តែ​មើល​ទៅ​កាមេរ៉ា​មុខ​និង​ក្រោយ​របស់ Galaxy S6 ច្បាស់​បាន​តែ​ពេល​មើល​ក្នុង​ទូរសព្ទ​តែ​ប៉ុណ្ណោះ បើ​យករូប​មក​​ក្រៅ​វិញ​គឺ​ចាញ់​រូបភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ា iPhone ដាច់​ព្រោះ​ទូទៅ​គឺ​អេក្រង់​ទូរសព្ទ Samsung ភាគ​ច្រើន​ធ្វើឡើង​ដោយ​មើលទៅ​ឃើញ​​ស្អាត"។

បែរ​មក លោក ធីភាព សច្ចះ​វិទ្យា ​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​មួយ​រូប​ បាន​បញ្ចេញ​មតិ​ថា ការ​ប្រើ iPhone 6/6Plus គឺ​ជា​ការ​និយម​ប្រើ​តាម​គ្នា​តែ​ប៉ុណ្ណោះ បើ​គិត​ពី​លក្ខណៈ​សម្បត្តិ​វិញ​គឺ​ដូច​គ្នា​ទៅ​នឹង Galaxy S6 ឬ សឹង​នឹង​ចាញ់ Galaxy S6 ផង​។ លោក​បន្ត​ថា៖ "​ម្យ៉ាង​វិញ​ទៀត​ការ​ប្រើ​ប្រាស់​គឺ​អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើប្រាស់ បើ​យើង​ចូល​ចិត្ត​អី​យើង​ប្រើ​នឹង​ទៅ​កុំ​បង្អាប់​របស់​គេ​ធ្វើ​អី​ឲ្យ​តែ​របស់​យើង​ល្អ​ទៅ"។​

 

សច្ចះវិទ្យា ​បន្ថែម​ថា សម្រាប់​តម្លៃ​ iPhone ​មាន​តម្លៃ​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ​ នេះ​គ្រាន់​តែ​ការ​និយម ប្រើ​តាម​គ្នា​របស់​អ្នក​ប្រើ​ក្នុង​ស្រុក​ខ្មែរ​តែ​ប៉ុណ្ណោះ​បើ​ងាក​ទៅ​មើល​តម្លៃ​ក្នុង​ពិភពលោក​គ្មាន​អ្វី​លើស​គ្នា​ពី​ស្មាតហ្វូន​ដទៃ​ប៉ុន្មាន​នោះ​ទេ។

 

ចុច​អាន៖ យុវវ័យ​​យល់​​ឃើញ​​ខុស​គ្នា​​លើ​ការ​ជ្រើសរើស​​ស្មាតហ្វូន​

 

ចុច​អាន៖ QR Code បច្ចេកវិទ្យា​ថ្មី​​ អ្នក​ចាប់​អារម្មណ៍​ក៏​ខ្លាំង​ អ្នក​ងឿងឆ្ងល់​ក៏​ខ្លាំង

 

ចុច​អាន៖ អីចឹង​មែន​អត់ Cloud Storage សម្លាប់​ទូរសព្ទ Memory ខ្ពស់?

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទពេញនិយម