​​លោក​យាយ​គាំទ្រ​ Liverpool ១០៣​ឆ្នាំ ​ទទួល​កាដូ​ខួប​កំណើត​​គាប់​ចិត្ត​ពី​...

  • 2014-10-08 15:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​ម្នាក់​នៃ​ក្រុម​ហង្ស​ក្រហម​ Liverpool លោក​យាយ Betty Musker ​ធ្លាប់​ត្រូវ​បាន​គេ​សួរ​ថា​តើ​លោក​យាយ​ចង់​បាន​អ្វី​ក្នុង​ថ្ងៃ​ខួប​កំណើត​ឈាន​ចូល​អាយុ​១០៤ឆ្នាំ? លោក​យាយ​បាន​តប​វិញ​ថាអត់​ចង់​បាន​អ្វី​ច្រើន​ក្រៅ​ពី​កាត​ជូនពរ​នោះ​ទេ ពី​ព្រោះ​លោក​យាយ​ស្រលាញ់​កាត។ ប៉ុន្តែ​ លោក​យាយ​មិន​រំពឹង​ថា​នឹង​ទទួល​បាន​កាត​ច្រើន​នោះ​ទេ ដោយ​សារ​ភាគ​ច្រើន​នៃ​មិត្តភ័ក្ត​លោក​យាយ​បាន​ស្លាប់​អស់​ទៅ​ហើយ​នោះ។

 

 

​យ៉ាង​ណា​ក្ដី អ្វីៗ​បាន​ខុស​ពី​ការ​រំពឹង​ទុក​របស់​លោក​យាយ ដោយ​សារ​តែ​អ្នក​គាំទ្រ​ Liverpool ដទៃ​ទៀត​ បាន​រៀប​ចំ​យុទ្ធនាការ​មួយ​ក្នុង Facebook ដែល​ធ្វើ​ឲ្យ​លោក​យាយ​ទទួល​បាន​កាត​​មិន​តិច​ជាង​៤០០០កាត​នោះ​ទេ បើ​ទោះ​បី​ជា​ថ្ងៃ​ខួប​កំណើត​របស់​លោក​យាយ​ ទាល់​តែ​ថ្ងៃ​២៤​ តុលា ទើប​ដល់​ក៏​ដោយ។

 

យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​មើល​ថៃ​លោក​យាយ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Lorraine Marshall បាន​បញ្ជាក់​​ប្រាប់​គេហទំព័រ​ Liverpool Echo ថា​ លោក​យាយ​បាន​មើល​គ្រប់​ការ​ប្រកួត​របស់ Liverpool ទោះ​បី​ជា​មាន​វ័យ​ចំណាស់​​ក្ដី។ លោក​យាយ​គឺ​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ម្នាក់៕

 

កាត​ដែល​គ្រោង​នឹង​ផ្ញើ​ជូន​លោក​យាយ​ក្នុង​ថ្ងៃ​ខួប​កំណើត

 

ចុច​អាន៖​ Balotelli​ គ្មាន​ឈ្មោះ​ក្នុង​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​នោះ​ទេ

 

ដោយ៖ សុខ សុវត្ថិ

ប្រភព៖ bleacherreport