រឿងសំខាន់៩យ៉ាង ពិភពលោកកំពុងផ្ដោតអារម្មណ៍ខ្លាំង ដឹងអត់?
- 2014-09-16 17:17:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់៩យ៉ាង ពិភពលោកកំពុងផ្ដោតអារម្មណ៍ខ្លាំង ដឹងអត់?
ចន្លោះមិនឃើញ
ពិភពលោកបច្ចុប្បន្នកំពុងតែមានបញ្ហាក្ដៅគគុកជាមួយនឹងវិបត្តិធ្ងន់ធ្ងរជាច្រើន ដែលធ្វើឲ្យមេដឹកនាំសំខាន់ៗក្នុងពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។ ចង់ដឹងថាបញ្ហាអ្វីខ្លះដែលពិភពលោកកំពុងចាប់អារម្មណ៍នោះ? Sabay នឹងបង្ហាញពីបញ្ហាសំខាន់ៗ៩ដូចខាងក្រោមនេះ៖
១. ប្រទេសជាង៣០ត្រូវកោះប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃច័ន្ទដើម្បីពិភាក្សាគ្នាពីយុទ្ធសាស្ត្រប្រយុទ្ធកម្ចាត់ក្រុមអ៊ីស្លាមជ្រុលនិយម។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក John Kerry បានព្យាយាមស្វែងរកការគាំទ្រដើម្បីវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមជីហាត។
២.រដ្ឋអារ៉ាប់ទាំង១០ រាប់ទាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និង ប្រទេសអេហ្ស៊ីបនឹងចូលរួមសន្និសីទទីក្រុងប៉ារីស។ ប្រភពគួរឲ្យទុកចិត្តបាននិយាយប្រាប់ the Guardian ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានអារម្មណ៍ថា រងការគំរាមកំហែងពីរដ្ឋអ៊ីស្លាមជ្រុលនិយម ម្ល៉ោះហើយសម្រេចចូលរួមសកម្មភាពយោធាប្រឆាំងនឹងក្រុមនេះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
-អានអត្ថបទ៖ ធ្លាក់យន្តហោះស្លាប់អតីតប្រធានក្រុមហ៊ុនអាកាសចរណ៍ និងប្រពន្ធ
៣.នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron មានប្រតិកម្មកាលពីថ្ងៃអាទិត្យ ដែលក្រុម ISIS បានសម្លាប់អ្នកធ្វើការផ្នែកមនុស្សធម៌ជនជាតិអង់គ្លេស លោក David Haines។ ប្រទេសអង់គ្លេសមិនទាន់បានយល់ព្រមនៅឡើយទេក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការវាយប្រហារតាមអាកាសទៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី និង ប្រទេសអ៊ីរ៉ាក់។
៤. គ្រាន់តែបីថ្ងៃបន្ទាប់ពីប្រទេសស្កុតឡែនធ្វើប្រជាមតិ លោក David Cameron បានធ្វើការព្រមានចុងក្រោយទៅប្រទេសស្កុតឡែនអំពីផលប៉ះពាល់ដែលចង់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសអង់គ្លេស។
៥.កាលពីថ្ងៃអាទិត្យ ព្រះមហាក្សត្រីបានឲ្យដំបូន្មានទៅប្រទេសស្កុតឡែនមិនឲ្យមានការបោះឆ្នោតក្នុងការពិភាក្សាគ្នាអំពីឯករាជ្យប្រទេសស្កុតឡែនទេ។ នេះជាលើកទីមួយហើយដែលព្រះមហាក្សត្រីបាននិយាយពីបញ្ហាឯករាជ្យប្រទេសស្កុតឡែនជាសាធារណៈ។
៦.មេដឹកនាំនៃគណបក្សសង្គមប្រជាធិបតីលោក Stefan Lofven បានធ្លាក់ពីដំណែងនាយករដ្ឋមន្ត្រីប្រទេសស៊ុយអែតដោយចាញ់លោក Fredrik Reinfeldt ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ បើយោងតាមកាសែត The Times បានឲ្យដឹងថា "ការធ្លាក់ចេញពីតំណែងរបស់លោក Reinfeldt ជារឿងអាក្រក់មួយសម្រាប់លោក Cameron។
៧.ពិភពលោកឥឡូវនេះកំពុងតែផ្ដោតទៅលើបញ្ហាប្រទេសស្កុតឡែន ប៉ុន្តែលោក Joe Weisenthal បាននិយាយថា "ស្ថានភាពមានការផ្ទុះកាន់តែខ្លាំងឡើងក្នុងប្រទេសអេស្ប៉ាញ" ជាកន្លែងដែលសកម្មជន Catalan ត្រូវបានគេរៀបចំឲ្យមានការបោះឆ្នោតនៅខែវិច្ឆិកា ដើម្បីសម្រេចថាតើតំបន់នេះត្រូវបំបែកចេញពីប្រទេសអេស្ប៉ាញ ឬយ៉ាងណា។
-អានអត្ថបទ៖ ភ្នំភ្លើងស្អាតដាច់គេទាំង៧នៅលើពិភពលោក
៨.លោកប្រធានាធិបតីអាមេរិក ប៉ារ៉ាក់ អូបាម៉ា ត្រូវបានគេរំពឹងថានឹងបង្ហាញពីយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនូវជំងឺ អេបូឡា។ ក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺនៅអាត្លង់តា។ កាលពីថ្ងៃអង្គារ កាសែត Wall Street Journal បានរាយការណ៍ថា "លោកអូបាម៉ាក៏ត្រូវបានគេរំពឹងថានឹងជំរុញឲ្យសភាអនុម័តសំណើដែលលោកបានដាក់កាលពីចុងសប្ដាហ៍សម្រាប់ប្រាក់បន្ថែមចំនួន ៨៨ លានដុល្លារតាមសំណើរបស់គាត់"។
៩.ព្យុះ Odile បានបោកបក់តំបន់ Baja ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ាកាលពីយប់ថ្ងៃអាទិត្យ។ "ការព្យាករពីការកើនឡើងថាព្យុះនេះបាននាំមកជាមួយរលកធំៗ ក៏ដូចជាមានភ្លៀងធ្លាក់ ទឹកជំនន់ ដែលបង្កឲ្យមានការបាក់ដីរួមគ្នាផងដែរៗ។ នេះជាសេចក្ដីរាយការណ៍ Los Angeles Times ។
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖ businessinsider