ពិការ​ដៃសង​ខាង​​​ តែ​អាច​ប្រលង​បាក់​ឌុប​បាន​ពិន្ទុ​ខ្ពស់​​​​ដោយ​ប្រើ​ជើង​​​សរសេរ​

  • 2015-06-24 20:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ពិការ​ដៃ​ទាំង​សង​ខាង​ មក​ពី​ខេត្ត ​Sichuan ប្រទេស​ចិន​ បាន​ប្រលង​បាក់​ឌុប​​ជាប់​ជា​ស្ថាពរ​ក្នុង​កម្រិត​ពិន្ទុ​ខ្ពស់​​​។

 

ទោះ​បី​ប្រើ​តែ​ជើង​កាន់​ប៊ិច​សរសេរ ក៏​យុវជន​ឈ្មោះ​ Peng Chao បាន​ប្រលង​ជាប់​ក្នុង​កម្រិត​ពិន្ទុ​៦០៣​លើ​ពិន្ទុ​សរុប​៧៥០​ ​ជា​កម្រិត​ពិន្ទុ​ខ្ពស់​មួយ ដែល​រូប​គេ​អាច​​ដាក់​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​​ល្បីៗ​ទូ​ទាំង​ប្រទេស​ចិន​បាន។ ​នេះ​មាន​ន័យ​ថា​ក្ដី​ស្រមៃ​របស់​សិស្ស​ពិការ​ដៃ​រូប​នេះ​​ដែល​ចង់​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​​Zhejiang នឹង​ក្លាយ​ជា​ការ​ពិត។

 

 

​Peng ចង់​រៀន​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល ប៉ុន្តែ​រូប​គេ​នៅ​តែ​​បារម្ភ​ពី​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា ​​ដោយ​សារ​តែ​ភាព​ពិការ​របស់​ខ្លួន។

 

យុវជន ​Peng បាន​ពិការ​ដៃ​ទាំង​សង​ខាង​តាំង​ពី​អាយុ​៦​ឆ្នាំ​ គឺ​នៅ​ពេល​គេ​ជួប​គ្រោះ​ថ្នាក់​ឆក់​ខ្សែ​ភ្លើង​ដែល​ធ្វើ​ឲ្យ​ដៃ​ទាំង​ពីរ​ពិការ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ Peng បាន​ចាប់​ផ្ដើម​​​ស៊ាំ​ទៅ​នឹង​ការ​ប្រើ​ជើង​ជំនួស​ដៃ​ ទាំង​ការ​ញ៉ាំ ស្លៀកពាក់ និង​ការ​សិក្សា៕

 

 
 

ចុច​អាន៖​ បុរស​ពិការ​ដៃនិង​ខ្វាក់​ភ្នែក ​រួម​ផ្លូវ​ជីវិត​ស្រដៀង​រឿង​ព្រេង​ខ្មែរ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist, cctvnews