Clyne ​ត្រៀម​​ទៅ​ពិនិត្យ​សុខភាព​​​​នៅ​ Liverpool ​ថ្ងៃ​ចន្ទ​នេះ​ហើយ​

  • 2015-06-29 18:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ Nathaniel Clyne ​​ត្រៀម​​ពិនិត្យ​សុខភាព​នៅ​ក្លិប​ Liverpool នា​ថ្ងៃ​ច័ន្ទ​នេះ​ហើយ​ ​បន្ទាប់​ពី​​​ព្រមព្រៀង​ផ្ទេរ​ពី​ក្លិប​ Southampton ​ទៅ​កាន់​ទឹក​ដី​​ Anfield នូវ​តម្លៃ ១២,៥​លាន​ផោន (ជិត​២០​លាន​ដុល្លារ)។

 

 

 

​​ខ្សែ​ការពារ​ស្ដាំ ​Clyne នឹង​​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៦​ របស់​ក្លិប​ Liverpool ក្នុង​ការ​ទិញ​ចូល​នា​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ Roberto Firmino, James Milner, Adam Bogdan, Danny Ings និង​ Joe Gomez។ Liverpool ចង់​បាន​ខ្សែ​ការពារ​ស្ដាំ​រូប​នេះ ដើម្បី​ទៅ​ជំនួស​តំណែង​ Glen Johnson ​ដែល​នឹង​ចាក​ចេញ​ពី​ក្រុម​ ក្រោយ​បញ្ចប់​កុងត្រា ​​ស្រប​ពេល​ដែល Jon Flanagan កំពុង​រង​របួស​ជង្គង់​រយៈពេល​វែង​ថែម​ទៀត។

 

អ្នកចាត់ការ​​ហង្ស​ក្រហម លោក​ Brendan Rodgers បាន​ចំណាយ​លុយ​ជាង​ ៤០​លាន​ហើយ ក្នុង​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ ដោយ​ក្នុង​នោះ​ចំណាយ​លើ​​ Firmino ​អស់​​២៩​លាន​ផោន, Joe Gomez ​៣,៥​លាន​ផោន, Ings ​ប្រហែល​ ៥​លាន​ផោន។ ចំណែក​ឯ​ Milner និង​ Bogdan ​គឺ​ផ្ទេរ​​ដោយ​គ្មាន​តម្លៃ​ខ្លួន​ (free transfers)។

 

Liverpool ​ព្យាយាម​ទិញ​ចូល​កីឡាករ​ថ្មី​ ដែល​ជា​គោល​ដៅ​សំខាន់ៗ​យ៉ាង​ប្រញាប់ប្រញាល់ ​បន្ទាប់​ពី​​ខក​ចិត្ត​កាល​ពី​រដូវ​កាល​មុន ដោយ​បញ្ចប់​ចំណាត់​ថ្នាក់​នៅ​លេខ​៦ ក្នុង​តារាង Premier League ខណៈ​ដែល​រដូវ​កាល​ថ្មី​​នេះ ពួកគេ​​ចង់​​ស្វែង​រក​តំណែង​ Top 4 មក​វិញ ដើម្បី​អាច​លេង​ពាន​រង្វាន់​កំពូល​អឺរ៉ុប UEFA Champions League៕

 

ចុះ​ប្រិយមិត្ត​ជឿ​ថា Liverpool អាច​បញ្ចប់​តំណែង​ Top 4 បាន​ឬ​អត់​រដូវ​កាល​ថ្មី?

 

-ចុចអាន៖ ១០​យ៉ាង​ ​គួរ​ដឹង​ពី​កីឡាករ​​ចំណូល​ថ្មី​ Liverpool ជម្រើស​ជាតិ​ប្រេស៊ីល Firmino

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail