វះ​កាត់​២៣ដង​ដើម្បី​ក្លាយ​ជា Super Man ឥលូវ​​ដល់​ដំណាក់កាល ...

  • 2015-06-30 16:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​បាន​វះ​កាត់​កែ​សម្ផស្ស ២៣ដង ដើម្បី​ឲ្យ​មើល​ទៅ​ដូច Superman ត្រូវ​បាន​គ្រូ​ពេទ្យ​បដិសេធ​ មិន​ទទួល​វះ​កាត់​បន្ត ក្រោយ​រក​ឃើញ​ថា​គេ​បាន​ចាក់​សារធាតុ​ពុល​ដើម្បី​បំពេញ​សាច់​ដុំ​ពោះ។

 

 

Herbert Chavez មក​ពី​ទីក្រុង Calamba ប្រទេស​ហ្វីលីពីន ធ្លាប់​បាន​វះ​កាត់​ជា​ច្រើន​កន្លែង​ក្នុង​រយៈ​ពេល ១៨ឆ្នាំ​ចុងក្រោយ​នេះ ​ដូច​ជា​កែ​ច្រមុះ ធ្វើ​ឲ្យ​ស្បែក​ស កែ​បបូរ​មាត់ កែ​ថ្គាម និង​ចាក់​សារធាតុ​បំពេញ​កន្លែង​ផ្សេង​ៗ​ដើម្បី​ឲ្យ​មើល​ទៅ​ដូច​តួ Superman Clark Kent។ បុរស​វ័យ ៣៧ឆ្នាំ​រូប​នេះ ក៏​បាន​ពាក់ Lens ដើម្បី​ឲ្យ​ភ្នែក​មាន​ពណ៌​ខៀវ​ដែរ។

 

បើ​តាម​សារព័ត៌មាន Dailymail បុរស​រូប​នេះ បាន​ចំណាយ​ប្រាក់​ជាង ១៩០០០ដុល្លារ សម្រាប់​ការ​វះ​កាត់​ទាំង​អស់​នេះ។​​​ ឥលូវ​នេះ លោក Chavez ចង់​ឲ្យ​គ្រូ​ពេទ្យ​វះ​កាត់​ក្បាល​ពោះ​គេ​ដើម្បី​ឲ្យ​រឹង​មាំ​ដូច ក្បាល​ពោះ Superman ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​បាន​បដិសេធ​បន្ទាប់​ពី​រក​ឃើញ​ថា Chavez បាន​ចាក់​សារធាតុ​ MesoLipo ដែល​ជា​សារធាតុ​ខុស​ច្បាប់​នៅ​អាមេរិក។ សារធាតុ​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​របស់​គេ​មាន​ស្នាម និង​ដុំ​​ពក​​ស្ទើរ​គ្រប់​កន្លែង​លើ​រាង​កាយ។

 

 
 

គ្រូ​ពេទ្យ​បាន​ព្រមាន Chavez ថា ​ការ​វះកាត់​របស់​គេ​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​កាន់​តែ​ខ្ពស់​ទៅ​ថ្ងៃ​មុខ។ វេជ្ជបណ្ឌិត Dubrow បាន​ផ្ដល់​យោបល់​ថា គេ​គួរ​តែ​ទៅ​ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ បើ​សិន​ជា​ចង់​បាន​សាច់​ដុំ​ពោះ។​

 

ទោះ​យ៉ាង​ណា Chavez បាន​សម្ដែង​ការ​ខក​ចិត្ត​ដែល​គ្រូ​ពេទ្យ​មិន​ទទួល​វះ​កាត់​គេ​បន្ត។ អំពី​ការ​វះកាត់​កន្លង​មក បុរស​រូប​នេះ​បាន​ថ្លែង​ថា "ខ្ញុំ​ពិត​ជា​គ្មាន​ការ​ស្ដាយ​ក្រោយ​អ្វី​ទាំង​អស់។ តើ​ខ្ញុំ​ត្រូវ​សោក​ស្ដាយ​ធ្វើ​អី? ខ្ញុំ​មាន​គំនិត​វិជ្ជមាន​ជា​និច្ច​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ។ បើ​ខ្ញុំ​អាច​បន្ត ខ្ញុំ​នឹង​បន្ត តែ​បើ​គ្រូ​ពេទ្យ​និយាយ​ថា​ខ្ញុំ​បន្ត​ទៀត​លែង​បាន​ហើយ អីចឹង​ខ្ញុំ​នឹង​ឈប់" ៕

 

 
 
 
 

ចុចអាន៖ក្មេង​ស្រី​​​​​រុក្ខជាតិ​​ដឹង​ខ្លួន​​​​វិញ​បន្ទាប់​ពី​​​​​ឮ​បទ​ “Gangnam Style”

ចុចអាន៖ម៉ូដែល​បង​ប្អូន​ភ្លោះ​៣ សង្ហា​ទាំង​៣ ល្បី​ទាំង​នៅ​អាស៊ី និង​ហូលីវូដ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail

អត្ថបទថ្មី