ក្រុម​បុរស​សាច់ដុំ៦​កង់​ នាំ​គ្នា​ដើរ​តាម​ផ្លូវ​នៅ​វៀតណាម

  • 2015-07-20 23:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រុម​បុរស​សាច់​ដុំ ៦​កង់​ប្រមាណ​ពី ១៥ ទៅ ២០​នាក់ បាន​នាំ​គ្នា​ដោះ​អាវ​ដើរ​តាម​ផ្លូវ Nguyen Hue ដើម្បី​ទាក់ទាញ​មនុស្ស​ឲ្យ​ងាក​មក​​ចាប់​អារម្មណ៍​ការ​ហាត់ប្រាណ​កាន់​តែ​ច្រើន។

 

 

ក្រុម​បុរស​វ័យ​ក្មេង​ទាំង​នោះ បាន​កាន់​ពាក្យ​ស្លោក​មួយ​ដែល​សរសេរ​ថា “Your Body Reflects Your Lifestyle” ដែល​មាន​ន័យ​ថា “រាងកាយ​​របស់​អ្នក ឆ្លុះ​បញ្ចាំង​ពី​របៀប​រស់នៅ"។ ការ​ដើរ​កាច់​រាង​បង្អួត​រាង​កាយ​តាម​ផ្លូវ​នេះ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន​ឲ្យ​ឈរ​មើល និង​ដក​ទូរសព្ទ​ចេញ​មក​ផ្ដិត​សកម្មភាព។

 

សកម្មភាព​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​ទៀត ឲ្យ​ចូល​រួម​ហាត់​ប្រាណ​ទៀង​ទាត់ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រាងកាយ​ស្អាត។ ក្រៅ​ពី​ដើរ​នៅ​តាម​ផ្លូវ ក្រុម​បុរស​សាច់​ដុំ​ទាំង​នោះ ក៏​បាន​នាំ​គ្នា​ហាត់​ប្រាណ​បង្ហាញ​សាធារណជន​ផង​ដែរ៕

 

 

 

 

ចុចអាន៖ អ្នក​លក់​ទុរេន​សាច់​ដុំ ៦កង់ ធ្វើ​ឲ្យ​នារី​ជា​ច្រើន​​ប៉ង​​ទៅ​ទិញ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ yeah1

អត្ថបទថ្មី