De Gea អត់​ទាន់​បាន​ទៅ Real ​ព្រោះ​ Man Utd ​បញ្ជូន​ឯកសារ​យឺត​១​នាទី

  • 2015-09-01 15:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David De Gea ​ផ្លាស់​ទៅ Real Madrid ​អាច​នឹង​បរាជ័យ​ ដោយសារ​តែ​ក្លិប Manchester United ​បញ្ជូន​ឯកសារ​ និង​លិខិត​អនុញ្ញាត​ការងារ​យឺត​ពេល​១​នាទី​ក្រោយ​បិទ​ទីផ្សារ​ដោះដូរ​នៅ​អេស្ប៉ាញ។

 

 

ទីផ្សារ​ដោះដូរ​នៅ​អេស្ប៉ាញ​បិទ​លឿន​ជាង​នៅ​អង់គ្លេស​បន្តិច ពោល​គឺ​បិទ​តាំង​ពី​យប់​មិញ​មក​ម្ល៉េះ តែ​នៅ​អង់គ្លេស​វិញ​នៅ​សល់​ពេល​ជាង​៩​ម៉ោង​ទៀត​ឯ​ណោះ។ នេះ​ហើយ​ជា​មូលហេតុ​មួយ​ដែល​អ្នក​ចាំ​ទី De Gea ​​អាច​មិន​បាន​ផ្ទេរ​ទៅ​លេង​នៅ​អធិរាជ​ស ព្រោះ​ក្លិប​បិសាច​ក្រហម​យឺត​យ៉ាវ​​ក្នុង​ការ​ផ្ញើ​លិខិត​ស្នាម​ផ្សេង​ៗ។

 

អាច​ថា​នេះ​ជា​រឿង​កំប្លែង​ព្រោះ​ថា​ខាង​កីឡាករ​ និង​ក្លិប​ទាំង​សង​ខាង​បាន​ព្រមព្រៀង​គ្នា​រួច​អស់​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​បរាជ័យ​ទៅ​វិញ​ដោយសារ​តែ​រឿង​ក្រដាស​ប៉ុន្មាន​សន្លឹក។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី Real Madrid ​និង Man Utd ​អាច​ត​វ៉ា​ឡើង​វិញ​ទៅ​ខាង​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ ហើយ​បើ​អ្វី​គ្រប់​យ៉ាង​ដើរ​ដោយ​រលូន​ទៀត​នោះ De Gea ​នៅ​តែ​អាច​ទៅ​លេង​នៅ​អេស្ប៉ាញ​បាន​ដដែល៕

 

ចុចអាន៖ កីឡាករ​ថ្មី​ Man Utd ៣​នាក់ បង្ហាញ​ពី​​អារម្មណ៍ ក្រោយ​ឃើញ​លទ្ធផល​ចាប់​ឆ្នោត​ UCL

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖bbc