តារា​ល្បី​​អាស៊ី​ ៦រូប​ដែល​ជា​អ្នក​ស្នង​មរតក​វាល់​លាន​​ពិតៗ​

  • 2015-09-02 22:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​ភាគ​ច្រើន​ពិត​ជា​ធ្លាប់​បាន​មើល​រឿង​​ដែល​មាន​​អ្នក​ស្នង​មរតក​​​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់​ក្នុង​រឿង​ភាគ​កូរ៉េ​ក៏​ដូច​ជា​រឿង​ភាគ​ចិន​រួច​មក​ហើយ​។ តែ​​​ប្រិយមិត្ត​ដឹង​ទេ​ថា​តារា​មួយ​ចំនួន​គឺ​ជា​អ្នក​​ស្នង​មរតក​ពិត​ប្រាកដ​​មែន​នៅ​ជីវិត​ខាង​ក្រៅ?

 

តារា​ប្រុស​ស្រី​ល្បី​ៗ​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​អ្នក​ត្រូវ​ស្នង​មរតក​រាប់​លាន​ដុល្លារ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ៖

 

១ Choi Siwon

 

 

សមាជិក​ក្រុម Super Juniorរូប​នេះ តែង​​បង្ហាញ​អាកប្បកិរិយា​​​សុភាព​រាបសា​​របស់​ខ្លួន​ទាំង​លើ​និង​ក្រៅ​ឆាក ដែល​ឫកពា​ទាំង​នេះ​គឺ​បាន​មក​ពី​​គ្រួសារ​ដ៏​​​ខ្ពង់​ខ្ពស់​​របស់​ខ្លួន។ ​ប្រវត្តិរូប​របស់​ឪពុក Siwon ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ដឹង​ហើយ​មាន​ការ​ភ្ញាក់​ផ្អើល​។ លោក​គឺ​ជា​ប្រធាន​ក្រុម​ហ៊ុន Korean Slim Fashion មុន​ពេល​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Boryung Mediencein ក្នុង​ឆ្នាំ ២០១១។ គ្រួសារ​របស់​តារា​ចម្រៀង​និង​សម្ដែង​រូប​នេះ​ក៏​ជា​ម្ចាស់​ផ្សារ​ទំនើប Hyundai Department Store ដែល​ជា​​ផ្សារ​ទំនើប​ធំ​ជាង​គេ​នៅ​កូរ៉េ ​​មាន​ចំណូល​​​សរុប​ប្រមាណ​ជាង ៥០០លាន​ដុល្លារ។ ឪពុក​របស់ Siwon មាន​ក្រុម​ហ៊ុន​​ជំនួញ​​មួយ​នៅ​ប្រទេស​ជប៉ុន ហើយ​ម្ដាយ​របស់​គេ​ក៏​មាន​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​ផង​ដែរ។ មេក្រុម​ Super Junior Leeteuk ធ្លាប់​និយាយ​លេង​ថា គ្រួសារ​របស់ Siwon អាច​មាន​សមត្ថភាព​ទិញ​ប៉ុស្តិ៍ MBC បាន។

 

២. Kim Tae Hee

 

 

មិត្ត​ស្រី​របស់​តារា​ចម្រៀង Rain មិន​ត្រឹម​តែ​​ជា​​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​លេខ​មួយ​នៅ​កូរ៉េ​ Seoul University នោះ​ទេ​ នាង​ថែម​ទាំង​ជា​​កូន​ស្រី​របស់​គ្រួសារ​អ្នក​មាន​មួយ​ផង​ដែរ។ ឪពុក​របស់ Kim Tae Hee គឺ​ជា​នាយក​ប្រតិបត្តិ​របស់​សាជីវកម្ម​អចលនទ្រព្យ​មួយ និង​ក៏​ជា​ម្ចាស់​ក្រុម​ហ៊ុន​យាន​ជំនិះ​មួយ​ផង​ដែរ។ ក្រៅ​ពី​នេះ លោក​ក៏​ជា​ប្រធាន​រង​របស់​ក្លឹប​តៃក្វាន់ដូ Ulsan Taekwondo Association ផង​ដែរ។

 

​៣. Raymond Lam

 

 

ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​​តារា​ហុងកុង​ម្នាក់​នេះ​​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​មាន​តម្លៃ​រហូត​ដល់ ២៨៦លាន​ដុល្លារ​អាមេរិក។ ឪពុក​របស់ Raymond គឺជា​អ្នក​អភិវឌ្ឍន៍​​ក្រុមហ៊ុន Xiamen និង​ជា​​ម្ចាស់​អចលនទ្រព្យ​​ជាច្រើន​កន្លែង។

 

៤. Fala Chen

 

 

អតីត​បវរកញ្ញា​អន្តរជាតិ​​រូប​នេះ​ក៏​ជា​កូន​ស្រី​របស់​គ្រួសារ​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់​​ដែរ។ ឪពុក​ម្តាយ​របស់​តារា​រូប​នេះ​គឺ​សុទ្ធ​តែ​អ្នក​នៅ​ក្នុង​ពិភព​សិល្បៈ​ទាំង​ពីរ។ ម្ដាយ​របស់​នាង​មាន​សាលា​បង្រៀន​ចម្រៀង​មួយ​នៅ​​ទីក្រុង Atlanta រដ្ឋ Georgia ហើយ​ឪពុក​របស់​នាង​គឺជា​ប្រធាន​​គណៈកម្មាធិការ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សមាគម​អ្នក​ជំនាញ​ព្យ៉ាណូ​អាមេរិក (American Piano Technician Association)។

 

៥. Jessica និង Krystal Jung

 

 

បង​ប្អូន​ស្រី​ទាំង​ពីររូប​​នេះ​​បាន​កើត​​នៅ​ទីក្រុង San Francisco រដ្ឋ California និង​មាន​សញ្ជាតិ​ពីរ​គឺ​​អាមេរិក​និង កូរ៉េ។ ឪពុក​របស់​អ្នក​ទាំង​ពីរ​ជា​អ្នក​ប្រដាល់​ដែល​ក្រោយ​មក​ក្លាយ​ជា​មេធាវី រីឯ​ម្ដាយ​របស់​ពួក​គេ​​ធ្លាប់​ជា​កីឡាករ កីឡា​សម្ព័ន្ធ។ កំឡុង​ពេល​​ត្រៀម​ខ្លួន​បង្ហាញ​មុខ​​ជា​សាធារណៈ Jessica និង ត្រូវ​បាន​​​ឪពុក​ម្តាយ​ទិញ​ផ្ទះ​ឲ្យ​មួយ​នៅ​ជិត​ក្រុមហ៊ុន SM Entertainment ដែល​មាន​​តម្លៃ​​ប្រមាណ ២លាន​​ដុល្លារ ៕

 

ចុចអាន៖មើល​មុខ​តារា​ប្រុស​​កូរ៉េ​ល្បី​ៗ​១០​នាក់ ​មុន​​និង​​ក្រោយ​​​វះកាត់​កែ​សម្ផស្ស

ចុចអាន៖Fan Bingbing ជាប់​លេខ​៤​​ជា​តារា​សម្ដែង​​ស្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ dramafever

អត្ថបទពេញនិយម