Jaden Smith ឱបថើបគ្នាស្អិតជាមួយមិត្តស្រីអាយុបង ពេលទៅមើលបង្ហាញម៉ូដ
- 2015-09-16 18:36:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jaden Smith ឱបថើបគ្នាស្អិតជាមួយមិត្តស្រីអាយុបង ពេលទៅមើលបង្ហាញម៉ូដ
ចន្លោះមិនឃើញ
តារាសម្ដែងវ័យក្មេង Jaden Smith បានបង្ហាញភាពស្និទ្ធស្នាលរបស់ខ្លួននិងមិត្តស្រីអាយុច្រើនជាងខ្លួន ពេលទៅមើលការបង្ហាញម៉ូដសំលៀកបំពាក់របស់ម៉ាក Gypsy Sport។
កាលពីថ្ងៃទី ១៥ ខែកញ្ញា មុននេះ Jaden Smith បានចូលរួមក្នុងការបង្ហាញម៉ូដរបស់ម៉ាក Gypsy Sport ដែលត្រូវបានប្រព្រឹត្តឡើងក្នុងកម្មវិធី New York Fashion Week។ កូនប្រុសអាយុ ១៧ឆ្នាំ របស់ Will Smith ចងសក់លើកឡើងទៅក្រោយនិងបានបង្ហាញភាពជិតស្និទ្ធជាមួយមិត្តស្រីដែលមកជាមួយគឺតារាសម្ដែងស្រីវ័យ ២១ឆ្នាំ Sarah Snyder។ នៅពេលដែលតារាបង្ហាញម៉ូដែលកំពុងសម្ដែងនៅលើឆាក តួ "Karate Kid” បានងាកមកថើបមិត្តស្រីរបស់ខ្លួនដោយមិនខ្វល់ពីអ្នកនៅជុំវិញខ្លួនឡើយ។
Jaden Smithនិង Sarah Snyder បានបង្ហាញមុខជាសាធារណៈជាមួយគ្នាលើកដំបូងពេលសម្ពោធរឿង "Pitch Perfect 2”។ កាលពីខែកក្កដាមុននេះ អ្នកទាំងពីរត្រូវបានប្រទះឃើញកាន់ដៃគ្នានៅក្រុង New York។ Jaden Smith ត្រូវបានមហាជនស្គាល់ដំបូងក្នុងឆ្នាំ ២០០៦ នៅពេលសម្ដែងរឿង “The Pursuit of Happiness” ដែលបានសម្ដែងជាមួយឪពុករបស់ខ្លួន និងចាប់ផ្ដើមមានឈ្មោះល្បីខ្លាំងពេលសម្ដែងរឿង "The Karate Kid” ក្នុងឆ្នាំ ២០១០ ដែលបានលើកនេះតារាវ័យក្មេងបានសម្ដែងជាមួយ ឈិន ឡុង។ មកដល់ឆ្នាំ ២០១៣ Jaden បានសហការជាមួយឪពុករបស់ខ្លួនម្ដងទៀតក្នុងរឿង "After Earth” តែរឿងនេះមិនទទួលបានប្រជាប្រិយភាពច្រើននោះទេ៕
ចុចអាន៖ តារាល្បីៗ ១០រូប ដែលភ្ជាប់ពាក្យ និងរៀបការជាមួយគូស្នេហ៍ភេទដូចគ្នា
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ dailymail